ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោលផ្ទះ ចោលប្រពន្ធ-កូន ដើម្បីតែវានេះ

7 ឆ្នាំ មុន

ចិន ៖ បុរស​ម្នាក់​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ លោក Cui Hengyi គាត់​បាន​ចាប់ផ្តើម​ចិញ្ចឹមសត្វ​ឆ្កែ​អនាថា អស់​រយៈពេល​២៨​ឆ្នាំ​មក​ហើយ​ ​ដែលសព្វ​ថ្ងៃ​គាត់​ចិញ្ចឹមជីវិត ដោយ​ការ​ដើរ​រើស​សំរាម​តាម​ដងផ្លូវ ។

ចិន ៖ បុរស​ម្នាក់​រស់នៅ​តាម​ចិញ្ចើម​ផ្លូវ លោក Cui Hengyi គាត់​បាន​ចាប់ផ្តើម​ចិញ្ចឹមសត្វ​ឆ្កែ​អនាថា អស់​រយៈពេល​២៨​ឆ្នាំ​មក​ហើយ​ ​ដែលសព្វ​ថ្ងៃ​គាត់​ចិញ្ចឹមជីវិត ដោយ​ការ​ដើរ​រើស​សំរាម​តាម​ដងផ្លូវ ។

ប៉ុន្តែ​តាម​ពិត​ទៅ គាត់​មិនមែន​ជា​មនុស្ស​គ្មាន​ផ្ទះសម្បែង​នោះ​ទេ គឺ​គាត់​មាន​ប្រពន្ធ និង​កូន​នៅ​ឯ​ផ្ទះ ។ ដោយសារ​ពេល​មួយ​នៅ​ឆ្នាំ​២០០៦ អ្នក​ជិតខាង​របស់​គាត់​ត្អូញត្អែរ​រឿង​សំឡេង​រំខាន បង្ក​ឡើង​ដោយ​សត្វ​ឆ្កែ​ជា​ច្រើន​ក្បាល​របស់​គាត់​នោះ ទើប​គាត់​សម្រេច​ចាកចោល​ផ្ទះ ដោយ​នាំ​ឆ្កែ​ទាំង​អស់នោះ​ទៅ​ជាមួយ ។

គាត់​បាន​ដើរ​រើស​សំរាម​ជាមួយ​និង​កា​រ៉ុ​ង​របស់​គាត់​ជា​រៀងរាល់ថ្ងៃ ។ អ្វី​ដែល​កាន់តែ​ហួសចិត្ត​នោះ គឺ​គាត់​ចំណាយ​លុយ​ទៅ​លើ​ឆ្កែ​គាត់​ច្រើន​ជាង​ចំណាយ​លើ​ខ្លួនឯង ។ គាត់​ចាយ​លើ​ចំណី​ឆ្កែ និង​ថ្នាំ​ចាក់​សត្វ​ឆ្កែ​អស់​ជាង​៧៥០​ដុល្លា​ក្នុង​មួយ​ខែ​។ តែ​រូប​គាត់​ចាយ វាយ​សម្រាប់​ខ្លួនឯង ត្រឹមតែ​៩០​ដុល្លា​តែ​ប៉ុណ្ណោះ ។

តាំងពី​ពេល​គាត់​មក​នៅ​តាម​ចិញ្ចើម​ផ្លូវ ជាមួយ​ឆ្កែ​ទាំង​១០​ក្បាល​របស់​គាត់​មក គ្មាន​អ្នក​ណា​មករ​អ៊ូ​រថា ឮ​សំឡេង​រំខាន​នោះ​ទេ​។ ផ្ទុយ​ ទៅ​វិញ មាន​អ្នកខ្លះ​ជួយ​គាត់​ថែម​ទៀត​ផង នៅ​ពេល​ដែល​គាត់​ខ្វះខាត ។ គាត់​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់ សុំ​ឆ្កែ​គាត់​ទៅ​ចិញ្ចឹម​ផ្តេសផ្តាស​នោះ​ឡើយ បើ​ចង់ ទាល់តែ​គេ​សន្យា​ជាមួយ​គាត់​ច្រើន​យ៉ាង​ណាស់​។

លោក Cui Hengyi សង្ឃឹមថា ថ្ងៃ​ណាមួយ​គាត់​នឹង​អា​ចរក​កន្លែង​មួយ​សម្រាប់​ខ្លួនឯង ដើម្បី​ចិញ្ចឹម​ឆ្កែ​ឱ្យ​បាន​ស្រួល ។