ផ្អើលហាងបារាំងនៅផ្សារកណ្ដាល ខណៈសមត្ថកិច្ចចុះទៅព្រោងព្រាត
រាជធានីភ្នំពេញ ៖ ខណៈពេលនេះ ហាងបារាំងមួយកន្លែងត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ ឲ្យធ្វើ …
រាជធានីភ្នំពេញ ៖ ខណៈពេលនេះ ហាងបារាំងមួយកន្លែងត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ ឲ្យធ្វើ …
រាជធានីភ្នំពេញ ៖ ខណៈពេលនេះ ហាងបារាំងមួយកន្លែងត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌ ឲ្យធ្វើកិច្ចសន្យាជាចុងក្រោយកាលពីវេលាម៉ោង៣ និង ៥០នាទីរសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ បន្ទាប់ពីមានបណ្ដឹងពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ។
ហាងបារាំងមួយនេះឈ្មោះ Mr. BUTTERFLY HAPPY HOUR មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ៥ កែងផ្លូវលេខ១៣៦ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។
លោក យស យុទ្ធី បានឲ្យដឹងថា នេះគឺជាលើកទី៣ហើយក៏ជាលើកចុងក្រោយដែរ បន្ទាប់ធ្វើកិច្ចសន្យា២លើកមុនរួចមកហើយ តែម្ចាស់ហាងនេះនៅតែមិនគោរព និងអនុវត្តតាម ។ បើលើកចុងក្រោយនេះម្ចាស់ហាងនៅតែមិនគោរព និងអនុវត្តតាមទៀត លោកនឹងចុះមកដកអាជ្ញាប័ណ្ណ និងបិទអាជីវកម្មតែម្តង ។
លោកអភិបាលរងខណ្ឌបញ្ជាក់ថា ការចុះមកឲ្យម្ចាស់ធ្វើកិច្ចសន្យានេះគឺបន្ទាប់ពីប្រជាពលរដ្ឋនៅរស់នៅក្បែរហាងនេះដាក់ពាក្យប្តឹងថា ហាងមួយនេះបានបើកសំឡេងឮខ្លាំងៗ ជាពិសេសចាប់ពីម៉ោង១២យប់ទៅ ដែលធ្វើឲ្យរំខានដល់ការរស់នៅរបស់ពួកគាត់ ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ម្ចាស់ហាងមួយនេះជាជនជាតិបរទេស មានប្រពន្ធជាជនជាតិខ្មែរ ៕
ចែករំលែកព័តមាននេះ