ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែស្រី​មេម៉ាយ​ចិត្ត​កំណាច​ វាយ​ក្មេងស្រី​អ្នកបំរើ​ឥតមេត្តា​ ជារៀង​រាល់ថ្ងៃ​របួស​សុះសាច់

13 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ដ៏​កម្សត់​​ម្នាក់​​ ព្រោះតែ​ជីវភាព​ក្រីក្រ​​ ត្រូវ​ឪពុក​ម្តាយ​​នាំយក​មក​ឱ្យ​ស៊ីឈ្នួល​​គេ​​ប្រៀប​ដូច​​ជា​​ឱ្យ​នាង​​មក​ទទួល​ទារុណ​កម្ម​ទាំង​ភ្នែក​ស្រស់​​ ដោយ​​ត្រូ​វ​ថៅកែ​ស្រី​ចិត្ត​អប្រិយ​កំណាច​ឃោរ​ឃៅ​វាយ​ធ្វើ​បាប​របួស​សព្វ​សាច់ ហើយត្រូវបាន​កង​កម្លាំង​ប៉េអឹម​ និង​ប៉ូលិស​​ជួយ​អន្តរាគមន៍​​ចាប់ស្រី​កំណាច​រូប​នោះ​យក​ទៅ

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្រី​ដ៏​កម្សត់​​ម្នាក់​​ ព្រោះតែ​ជីវភាព​ក្រីក្រ​​ ត្រូវ​ឪពុក​ម្តាយ​​នាំយក​មក​ឱ្យ​ស៊ីឈ្នួល​​គេ​​ប្រៀប​ដូច​​ជា​​ឱ្យ​នាង​​មក​ទទួល​ទារុណ​កម្ម​ទាំង​ភ្នែក​ស្រស់​​ ដោយ​​ត្រូ​វ​ថៅកែ​ស្រី​ចិត្ត​អប្រិយ​កំណាច​ឃោរ​ឃៅ​វាយ​ធ្វើ​បាប​របួស​សព្វ​សាច់ ហើយត្រូវបាន​កង​កម្លាំង​ប៉េអឹម​ និង​ប៉ូលិស​​ជួយ​អន្តរាគមន៍​​ចាប់ស្រី​កំណាច​រូប​នោះ​យក​ទៅ​បញ្ជា​ការដ្ឋាន​ប៉េអឹម​ខេត្ត ចំណែក​ក្មេង​ស្រី​​ក៏​ត្រូវ​​អង្គការ​ជួយ​ស្ត្រី​មាន​វិបត្តិ (CWCC) យក​ទៅរក្សា​ថែទាំ​នៅ​​មណ្ឌល។ អំពើ​​ដ៏ឃោរ​ឃៅ​​​រប​ស់​​ថៅកែ​ស្រី​ទៅលើ​​​អ្នក​បម្រើ​​នេះ​ បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១​​រសៀល​ ថ្ងៃ​ទី​១៥ មិថុនា ​ឆ្នាំ​២០១១ នៅ​តូប​លេខ​​៤ ​ផ្សារ​ចំការ​គ ហៅផ្សារ​ថ្មី ​​ស្ថិត​ក្នុងភូមិ​សូភី ​សង្កាត់​​កំពង់​ស្វាយ ​ក្រុងសិរី​សោភ័ណ​ ។

តាម​សំដីរៀប​រាប់​របស់​ក្មេងស្រី​នៅ​ក្នុង​មណ្ឌល​​ CWCC បាន​​​ប្រាប់​អ្នក​យក​ព័ត៌​មាន​​​កោះសន្តិ​ភាព​ថា នាង​ឈ្មោះ ​សៀង ដា អាយុ​១៧​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​​ខេត្ត​កំពង់​ធំ ​​បាន​មក​​រស់​នៅ​ស៊ី​ឈ្នួល​ថៅកែ​ស្រីចិត្ត​យក្ស​នេះ ​រយៈ​ពេល​៣​ឆ្នាំ​ហើយ ដោយ​ក្នុង​មួយ​​ខែបាន​ប្រាក់​​កម្រៃ​​១៨០.០០០រៀល ។ ​ក្មេងស្រី​ដ៏កម្សត់​​រូបនេះ​បាន​បន្តដោយ​ទឹក​មុខ​ក្រៀម​ក្រំ​ថា ជា​រៀង​រាល់​ថ្ងៃ​ឱ្យ​តែ​ថៅកែ​ស្រី​អមនុស្ស​ធម៌រូប​នេះ​មិន​សប្បាយ​ចិត្ត​​ គឺតែង​តែ​វាយ​ធ្វើ​បាប​នាង​ មិនថាគេកាន់​អ្វី​នឹង​ដៃ​ទេ ​គេ​​ត្រូវ​វាយ​គឺ​គេវាយ​ធ្វើ​ទារុណ​កម្ម​នាង​រហូត​​​របួស​សុស​សាច់ ។

អ្នក​ជិត​​ខាង​ដែល​បាន​ឃើញ ហេតុការណ៍​នេះ​​តែង​តែ​​លា​ន់​មាត់​អាណិត​អាសូរ​រូប​នាង​ ​ប៉ុន្តែ​ពួក​គាត់​មិន​​អាច​ជួយ​នាង​បាន ។ ជាក់​ស្តែង​​ នៅ​វេលា​ម៉ោង​១រសៀល​​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​២០១១ ថៅកែ​​ស្រីចិត្តអប្រិយ​​នេះ​បាន​យក​សរសៃ​ដែក​​មក​វាយ​រូប​នាង​យ៉ាង​​ខ្លាំង​ ហើយ​អ៊ំ​ស្រី​អ្នក​ជិត​ខាង​ឃើញដូច​ជា​ពិបាក​ភ្នែក​​ពេក ក៏​រត់​ទៅ​ប្តឹង​សមត្ថ​កិច្ច​​ប៉ូលិស​​ និង​ប៉េអឹម​​ ហើយ​​ថៅកែ​ស្រី​នោះ​​បាន​យក​នាង​ទៅ​លាក់​ទុក​នៅ​​លើ​ឡៅ​តឿ​​ លុះ​ក្រោយ​មក​ទើប​សមត្ថ​កិច្ច​រក​នាង​ឃើញ។ ក្មេងស្រី​អភ័ព្វ​​រូបនេះ​បាន​បញ្ជាក់ថា ​ថៅកែ​ស្រី​​​នេះ​ឈ្មោះឡោ ស្រី អាយុ​៣៦​ឆ្នាំ​ជា​ស្ត្រី​​មេម៉ាយ​​ មាន​មុខរបរ​​លក់​ស៊ីឌី ម៉ាញ៉េ ​និង​ទូរទស្សន៍​ ស្នាក់​នៅ​តូប​លក់​ដូរ​ក្នុង​ផ្សារ ។

​ទាក់ទិននឹង​អំពើ​ហិង្សា​​​ដែល​ថៅកែ​ស្រី​វាយ​ធ្វើ​ទារុណ​កម្ម​ទៅលើ​​អ្នក​មប្រើ​​​នេះ ​ក្រុម​អាជីវ​ករ​លក់​ដូរ​ក្នុង​​ផ្សារ​ចំការ​គ ហៅ​ផ្សារ​ថ្មី ពួកគាត់​មាន​ការ​ខឹង​សម្បា និង​រិះគន់​យ៉ាងខ្លាំង​ៗ​​ហើយ​សុំ​ឱ្យ​ច្បាប់​​ដាក់​ទោសស្ត្រី​កំណាច​រូប​នោះ​ឱ្យ​បាន​ធ្ងន់​ធ្ងរ​​ជា​ទី​បំផុត​ ដើម្បីឱ្យ​​រាង​ចាល​ និង​ឱ្យ​សម​​នឹង​​ទង្វើ​​រប​ស់​ខ្លួន​ដែល​ប្រព្រឹត្ត​​ទៅលើ​អ្នក​​ក្រីក្រ​​ស៊ីឈ្នួល​បម្រើ​ ហើយ​វាយ​ធ្វើ​បាប​​ទៀត ​។ ម្យ៉ាង​ទៀត ​នេះ​ក៏ជា​គំរូ​​សម្រាប់​ជន​កំណាច​ដទៃ​ទៀត​​ដែរ ដែលត្រូវ​តែ​​បោះ​បង់​ចោល​ប្រសិន​បើ​​​ខ្លួន​ពុំ​ទាន់​បាន​ទទួល​កម្ម​ពៀរ ព្រោះ​នេះ​ជា​ទង្វើ​​អ​មនុស្ស​ធម៌​ និង​រំលោភ​សិទ្ធិ​​កុមារ​យ៉ាង​ធ្ងន់​ធ្ងរ​​មិន​អាច​អត់​អោន​ឱ្យ​បាន​ឡើយ ៕