ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃទី១នៃពិធីបុណ្យអុំទូក មានអ្នកឈឺក្បាល វិលមុខ ចូលពិនិត្យ និងទទួលសេវាព្យាបាលជាង៨០០នាក់

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទី​សុខាភិបាល រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា សម្រាប់​ថ្ងៃ​ទី​១ ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៤​ល្ងាច…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទី​សុខាភិបាល រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​មុន​នេះ​បន្តិច​ថា សម្រាប់​ថ្ងៃ​ទី​១ ចាប់ពី​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៤ ខែវិច្ឆិកា នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០២៤​នេះ មាន​មហាជន​ដែល​បាន​ចូលរួម ហើយ​មាន​អាកា​រៈ​ឈឺក្បាល វិលមុខ ចុកពោះ គ្រុនក្តៅ​ផ្តាសាយ ឈឺភ្នែក អស់ កម្លាំង និង​រាគ​មួល​ផ្សេង​ៗ ដែល​បាន​ចូល​ពិនិត្យ និង​ទទួល​សេវា ពិនិត្យ និង​ព្យាបាល​មាន​ចំនួន​៨០៨​នាក់ ប្រុស​៥០៨​នាក់ ស្រី​៣០០​នាក់ ។

លោក​វេជ្ជបណ្ឌិត ងី មាន​ហេង បាន​បញ្ជាក់​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ឆ្នាំ​២០២៤​នេះ ក្រុម​គ្រូពេទ្យ​របស់ មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល ត្រៀម​សរុប​ចំនួន​១៣០០​នាក់ និង​រថយន្ត​សង្គ្រោះ​ចំនួន​១២ បោះ​តង់​ពិនិត្យ​សុខភាព​សេវា​២៤​ម៉ោង​ចំនួន​១១​កន្លែង​ផ្សេង​ៗ​គ្នា​នៅ​តាម​ទីតាំង​កំណត់​ដូច​ជា​នៅ​ទីតាំង​បរិវេណ​រង្វង់​មូល​នាង​មច្ឆា​មណ្ឌល OCIC នៅ​ទីតាំង​ជ្រោយ ចង្វា នៅ​ទីតាំង​សួនច្បារ ជិត​ស្ពាន​បា​ឡេ​ចាស់ និង​នៅ​ទីតាំង​វត្ត​ភ្នំ និង​នៅ​កោះន​រា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ