ខេត្តព្រះសីហនុ ៖ នគរបាលស្រុកព្រៃនប់ បានឃា.ត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិ.ង្សា បណ្តាលឲ្យជនរងគ្រោះស្លា.ប់ម្នាក់ និងរងរបួសស្រាលម្នាក់ (ដោយប្រើដំបងឈើ វា.យទៅលើជនរងគ្រោះ) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោងជាង៧យប់ នៅចំណុចដែកកោង ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យចំនួន០២ម្នាក់ ដែលនគរបាលស្រុកព្រៃនប់ ឃាត់ខ្លួន រួមមាន ៖
១. ឈ្មោះ សឿន ដារ៉ូ ភេទប្រុសអាយុ ៣២ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជាជនដៃដល់ ប្រើដំបងឈើវា.យ) ។
២. ឈ្មោះ អាន គឹមហឿន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរ យាមដី មានទីលំនៅស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ប្រើដៃវា.យ) ។
នគរបាលស្រុកព្រៃនប់ បានអោយដឹងថា ជនសង្ស័យបានធ្វើសកម្មភាពប្រើដំបងឈើមូល និងដៃ វា.យទៅលើជនរងគ្រោះចំនួន០២នាក់រួមមាន ៖
១. ឈ្មោះ សុក វីន ហៅម៉ាប់ ភេទប្រុសអាយុ២៨ ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅកំណើត ភូមិត្រែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ត្រូវចំ កញ្ចឹង.ក ខាងក្រោយ ផ្នែកខាងឆ្វេង ០១ដំបង បណ្តាលឲ្យស្លា.ប់ ខណៈពេលបញ្ជូនទៅពេទ្យមណ្ឌលសុខភាពឃុំរាម) ។
២. ឈ្មោះ មាន ផាឃឹន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុន E Gets មានទីលំនៅកំណើតភូមិត្រែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ត្រូវចំក្បាលខាងក្រោយ០១ដំបងនិងខ្នង០២ដំបង(របួសស្រាល) ។
នគរបាលស្រុកព្រៃនប់ បានអោយដឹងបន្តថា មូលហេតុ មកពីជនរងគ្រោះឈ្មោះ សុក វីន ហៅម៉ាប់ បានផឹកស្រាស្រវឹង ទៅចាប់ដៃចាប់ជើងកូនស្រីរបស់ជនបង្កឈ្មោះ អាន គឹមហឿន នៅកណ្តាលផ្លូវ រួចកូនស្រីជនបង្កនោះ បានមកប្រាប់ឪពុក ហើយឪពុកខឹង ក៏ចេញពីផ្ទះ ជាមួយអ្នកភូមិជាប់គ្នាម្នាក់ទៀត រួចធ្វើសកម្មភាពយកដំបងវា.យទៅលើជនរងគ្រោះ តែម្តង ។
នគរបាលស្រុកព្រៃនប់ អោយដឹងទៀតថា បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង ចុះទៅកន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ តែម្តង ។
វត្តតាងចាប់យក មាន ៖
-ដំបងឈើមូល ចំនួន០៣កំណាត់។
-ទូរសព្ទដៃ ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្តតាង បានយកមកអធិការដ្ធាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសាកសួរ ៕
ចែករំលែកព័តមាននេះ