រាជធានីភ្នំពេញ ៖ លំហូរប្រជាពលរដ្ឋដែលមកកម្សាន្ដក្នុងពេលព្រឹកនិងរសៀលថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក នៅតាមបណ្ដោយមាត់ទន្លេ និងជុំវិញព្រះមរបរាជវាំង ។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១ បានចាប់ផ្ដើមហើយត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ការចាប់ផ្ដើមអុំទូកនេះ ជាមួយការដើរកម្សាន្ដរបស់ប្រជាពលរដ្ឋយើងក៏ជនបរទេសនានា នៅតាមបណ្ដោយមាត់ទន្លេ និងព្រះបរមរាជវាំង និងកន្លែងអុំទូក ។
រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ទីតាំឬជាម្ចាស់ផ្ទះ បានរៀបចំគ្រប់យ៉ាងរួចជាស្រេចទទួលអំណរព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុករយះពេល៣ថ្ងៃ ។
ដោយឡែក ការរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពវិញដោយកម្លាំងសមត្ថកិច្ចចម្រុះទាំងអស់បានចូលដល់ទីតាំងដែលត្រូវការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដោយដើរល្បាតជាក្រុម ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក នៅតាមទន្លេសាប ហើយសម្រាប់ឆ្នាំនេះ ត្រូវប្រារព្ធឡើងនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕
ចែករំលែកព័តមាននេះ