ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភោជនីយដ្ឋាន​តម្រូវ​ឱ្យ​អតិថិជន​ស្រាត​បែប​ធម្មជាតិ​នៅ​ទីក្រុង​ឡុ​ង​ដ៍

7 ឆ្នាំ មុន

Bunyadi ជា​ភោជនីយដ្ឋាន​ដំបូង​គេ​បង្អស់​នៅ​ទីក្រុង​ឡុ​ង​ដ៍ ដែល​ផ្តល់​ឱកាស​ឱ្យ​អតិថិជន​ទាំងអស់​ភ្លក់​រសជាតិ​អាហារ​តាម​បែប​ធម្មជាតិ​ពិត​ៗ ពោល​គឺ​មិន​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ មិន​បើក​អំ​ពូ​ល​អគ្គិសនី

Bunyadi ជា​ភោជនីយដ្ឋាន​ដំបូង​គេ​បង្អស់​នៅ​ទីក្រុង​ឡុ​ង​ដ៍ ដែល​ផ្តល់​ឱកាស​ឱ្យ​អតិថិជន​ទាំងអស់​ភ្លក់​រសជាតិ​អាហារ​តាម​បែប​ធម្មជាតិ​ពិត​ៗ ពោល​គឺ​មិន​ឱ្យ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ មិន​បើក​អំ​ពូ​ល​អគ្គិសនី ជា​ពិសេស​តម្រូវ​ឱ្យ​ដោះ​សម្លៀក​បំពាក់​ចេញ ។

ភោជនីយដ្ឋាន​ចម្លែក​មួយ​នោះ បើក​បម្រើ​អតិថិជន​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៦​ដើម្បី​បង្វែរ​អារម្មណ៍​ពី​ការ​ទទួលទាន​បែប​ទំនើប មក​របៀប​ធម្មជាតិ​វិញ​ម្តង ។

ទើបតែ​បើក​ដំណើរការ​ប៉ុណ្ណោះ ភោជនីយដ្ឋាន Bunyadi ត្រូវ​មហាជន​ស្ងើចសរសើរ​ពី​គំនិត​ច្នៃប្រឌិត ហើយ​ពួក​គេ​ទទួលស្គាល់​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់​គ្រប់មុខ​ម្ហូប ។

កញ្ញា Harriet Starling បាន​សរសេរ​នៅ​លើ​ហ៊្វេស​បុក​របស់​ភោជនីយដ្ឋាន Bunyadi ថា «​ខ្ញុំ​មិន​ចង់ឱ្យ​ការ​បើក​បម្រើ​អតិថិជន​បែប​ធម្មជាតិ​នេះ​បញ្ឈប់​ទេ ព្រោះ​កន្លែង​នេះ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​» ។

ភោជនីយដ្ឋាន Bunyadi បម្រើ​អតិថិជន​បាន​ត្រឹមតែ​៤២​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​ពេល ខណៈ​មាន​អ្នក​រង់ចាំ​ចូល​ទទួលទាន​ប្រមាណ​៤៤.០០០​នាក់​ទៀត​នា​ថ្ងៃ​បើក​ដំបូង ។ បើ​ទោះបីជា​យ៉ាងណា​ក្តី ភោជនីយដ្ឋាន​នោះ​បើក​ត្រឹមតែ​រយៈពេល​៣​ខែ​ប៉ុណ្ណោះ ៕