ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​ជាប់​ទោស​ព្រោះ​រួមរ័កជាមួយ​កូនសិស្ស​អាយុ​13​ឆ្នាំ

7 ឆ្នាំ មុន

ទូរទស្សន៍ KHOU-TV រាយការណ៍​ថា បើ​តាម​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា អ្នកគ្រូ​ស្រស់​ស្អាត​ម្នាក់​នាង Alexandria Vera ជា​គ្រូបង្រៀន​មធ្យមសិក្សា​ថ្នាក់​ទី​៨ វ័យ​២៤​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោ.ភ​បំពាន​ផ្លូវ

ទូរទស្សន៍ KHOU-TV រាយការណ៍​ថា បើ​តាម​រដ្ឋ​អាជ្ញា​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា អ្នកគ្រូ​ស្រស់​ស្អាត​ម្នាក់​នាង Alexandria Vera ជា​គ្រូបង្រៀន​មធ្យមសិក្សា​ថ្នាក់​ទី​៨ វ័យ​២៤​ឆ្នាំ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​បំពាន​ផ្លូវភេទ​លើ​កូនសិស្ស​របស់​ខ្លួន វ័យ​១៣​ឆ្នាំ ដោយ​បាន​បង្កើត​ចំណង​ស្នេហ៍​ខុស​វ័យ​តាំងពី​ឆ្នាំ​២០១៥ ហើយ​មាន​ផ្ទៃពោះ​នៅ​ខែមករា ២០១៦ តែ​នាង​បាន​យក​កូន​ចេញ​នៅ​ខែកុម្ភៈ បន្ទាប់​ពី​ការ​ចាប់ផ្តើម​ស៊ើបអង្កេត​របស់​ប៉ូលិស ។

ឥឡូវនេះ​កូនសិស្ស​ម្នាក់​នោះ​មាន​អាយុ​១៤​ឆ្នាំ​ហើយ ខណៈ​អ្នកគ្រូ​ជាប់ចោទ​ត្រូវ​គេ​បណ្តេញ​ចេញពី​សាលា Stovall Middle School តំបន់ Houston សហរដ្ឋអាមេរិក និង​ស្ថិត​ក្នុង​ពន្ធនាគារ​រដ្ឋ​តិច​សាស់​បន្ទាប់​ពី​ប៉ូលិស​មាន​ដីកាចាប់ខ្លួន​ស្របច្បាប់​ពី​ភាគី​ដើមបណ្តឹង ។

នាង Vera បាន​បដិសេធ​រាល់​ការ​ឆ្លើយ​សំនួរ​នានា​នៅ​ពេល​អ្នករាយការណ៍​ទូរទស្សន៍​KTRK-TV សួរ​នៅ​តុលាការ ។
យោង​តាម​ឯកសារ​តុលាការ​នាង Vera ប្រាប់​អ្នកស៊ើប​អង្កេត​ថា នាង​បាន​ជួប​កូនសិស្ស​កាលពី​ឆ្នាំ​២០១៥​អំឡុង​ពេល​រដូវក្តៅ ហើយ​ជា​កូនសិស្ស​ក្នុង​ថ្នាក់​របស់​នាង ។

នាង​បញ្ជាក់​ថា កូនសិស្ស​បាន​លែបខាយ​នាង​ដោយ​ការ​សួរនាំ​រឿង​ឈ្មោះ​គណនី​បណ្តាញ​កម្សាន្ត Instagram​។ ពេល​នោះ​នាង​បាន​បដិសេធ តែ​ក្រោយមក​នាង​លង់​ស្នេហ៍​គេ គឺ​គ្មាន​ពាក្យ​អ្វី​ក្រៅពី​ធ្វើ​តាម​បេះដូង​ខ្លួនឯង​ទេ ។

ចាប់តាំងពី​ពេល​នោះ​មក​ស្នេហា​រវាង​នាង Vera និង​កូនសិស្ស​ពុះកញ្ជ្រោល​ឡើង ដោយ​មាន​សកម្មភាព​ដូច​ជា​ឱប​ថើប​ក្នុង​រថយន្ត​របស់​នាង និង​ការ​រួម​ភេទ​លើក​ដំបូង​នៅផ្ទះ​របស់​កូនសិស្ស​នោះ ។ លើស​ពី​នេះ​ទៅ​ទៀត នាង​និង​កូនសិស្ស​បាន​រួម​ភេទ​ស្ទើរតែ​ក្លាយជា​ទម្លាប់​ទៅ​ហើយ​នៅផ្ទះ​របស់​នាង ដោយ​ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ។

នាង Vera ប្រឈម​ការ​ជាប់គុក​ពី​២៥​ទៅ​៩៩​ឆ្នាំ លើ​បទឧក្រិដ្ឋ​រំលោភ​បំពាន​ផ្លូវភេទ​កូនសិស្ស​ជា​អនីតិជន​ដោយ​រដ្ឋ​អាជ្ញា​មាន​វត្ថុ​តាង​បង្ហាញ​ពី​ខែកញ្ញា ២០១៥ រហូត​ដល់​ខែមករា ២០១៦ ។ នេះ​មិនមែន​ជា​ករណី​ទី​១​ទេ ដែល​អ្នកគ្រូ​បង្រៀន​រំលោភ​បំពាន​ផ្លូវភេទ​កូនសិស្ស​ខ្លួនឯង ពោល​គឺ​ធ្លាប់​កើត​មាន​ករណី​ស្រ​ដៀង​គ្នា​នេះ​នៅ​សហរដ្ឋអាមេរិក​ច្រើន​ករណី​មក​ហើយ​។ អ្នកគ្រូ​ទាំងនោះ​ត្រូវ​សាលា​បណ្តេញចេញ ពិសេស​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់ ៕