ចោរលូកហោប៉ៅ៤នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ ជនសង្ស័យ៤នាក់ធ្វើសកម្មភាពឆក់លូកហោប៉ៅពលករខ្មែរត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ ជនសង្ស័យ៤នាក់ធ្វើសកម្មភាពឆក់លូកហោប៉ៅពលករខ្មែរត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦នេះ ជនសង្ស័យ៤នាក់ធ្វើសកម្មភាពឆក់លូកហោប៉ៅពលករខ្មែរត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ។ ជនសង្ស័យទាំងអស់មានគ្នា៤នាក់១.ឈ្មោះ វ៉ាន់ សក្តិ ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ ភឹម គង់ ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ យ៉ន ថុនា ភេទប្រុស អាយុ២២ឆ្នាំ ៤.ឈ្មោះ សើងសឿត ភេទប្រុស អាយុ២០ឆ្នាំជនសង្ស័យទាំង៤នាក់ស្នាក់នៅក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា នៅពេលឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់កងកម្លាំងកងរាជអាវុធហត្ថក្រុងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សោម ផល្លា ដែលជាពលកខ្មែរចេញពីថៃចូលមកកម្ពុជាហើយត្រូវបានចោឆក់១ក្រុមមានគ្នា៤នាក់ធ្វើសកម្មភាពឆក់កាបូបនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកបានបន្តថា ក្រោយពេលទទួលពាក្យបណ្តឹងកម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវមុខសញ្ញាឃាត់ខ្លួនជាបន្តបន្ទាប់ចាប់បាន៤នាក់នៅថ្ងៃទី២៨ដល់២៩ ខែមេសាឆ្នាំ២០១៦ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ភ្ញៀវជាតិរិះគន់ចំពោះស្ថាប័នកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគ្រប់គ្រងការងារសន្តិសុខជូនភ្ញៀវជាតិនិងអន្តរជាតិនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដូចជាមិនមានការយកចិត្តទុកដាក់បណ្តោយកើតមានចោឆក់និងអសន្តិសុខ ធ្វើឲ្យភ្ញៀវមានការព្រួយបារម្ភ៕
ចែករំលែកព័តមាននេះ