ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មា​ញី​ចូល​ចិត្ត​លួច​ខោ​ក្នុង​បុរស​យក​ទៅ​ទុក​នៅផ្ទះ

8 ឆ្នាំ មុន

«The Mirror » របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ឆ្មា​ញី​អាយុ​៦​ឆ្នាំ មួយ​ក្បាល​ល្បី​រន្ទឺ ព្រោះតែ​ចូល​ចិត្ត​លួច​ខោ​ក្នុង​បុរស និង​ស្រោមជើង​របស់​អ្នកក្រុង​ហា​មី​ល​តុ​ន ចក្រភព​អង់គ្លេស ។ អ្នកស្រុក​យល់​ថា

«The Mirror » របស់​អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ឆ្មា​ញី​អាយុ​៦​ឆ្នាំ មួយ​ក្បាល​ល្បី​រន្ទឺ ព្រោះតែ​ចូល​ចិត្ត​លួច​ខោ​ក្នុង​បុរស និង​ស្រោមជើង​របស់​អ្នកក្រុង​ហា​មី​ល​តុ​ន ចក្រភព​អង់គ្លេស ។ អ្នកស្រុក​យល់​ថា​ជន​កើតរោគ​ចិត្តជា​អ្នក​លួច​របស់​ទាំងនោះ តែ​តាម​ពិតជា​សត្វ​ឆ្មា ។

អ្នកស្រី Sarah Nathan ជា​ម្ចាស់​ឆ្មា «Brigit» ឱ្យ​ដឹង​ថា ឆ្មា​របស់​គាត់​លួច​ខោ​ស្ល៊ីប​បុរស​ចំនួន​១១ និង​ស្រោមជើង​៥០​យក​ទៅ​ទុក​ក្នុងផ្ទះ ដូច្នេះ​ហើយ​គាត់​ប្រកាស​សុំ​ទោស​អ្នកស្រុក និង​ឱ្យ​ពួក​គេ​ទៅ​យក​សម្ភារ​ដែល​បាត់​វិញ ។

អ្នកស្រី Sarah ចម្លែក​ចិត្ត​ចំពោះ​ឆ្មា​របស់​គាត់ ព្រោះ​កាលពីមុន​វា​ចូល​ចិត្ត​ខោ​ស្ល៊ី​ប​បុរស​-​ស្ត្រី សម្លៀក​បំពាក់ ទ្រនាប់​ស្មងជើង​សម្រាប់​កីឡា​វាយ​កូន​បាល់​លើ​ទឹកកក (Hoekey) និង​អាវ​ក្រណាត់​សូត្រ ប៉ុន្តែ​បច្ចុប្បន្ន​វា​បែរជា​ចូល​ចិត្ត​លួច​ខោ​ស្ល៊ីប និង​ស្រោមជើង​បុរស​ទៅ​វិញ ។

អ្នក​ដែល​បាត់​ខោ​ក្នុង ឬ​ស្រោមជើង​ជាដើម​នោះ នឹក​ស្មានថា​ជន​កើតរោគ​ចិត្តជា​អ្នក​លួច ។ នៅ​ពេល​ដឹង​ថា ឆ្មា​ញី​ជា​អ្នក​លួច​ក៏​ហួសចិត្ត​គ្រប់់​គ្នា​។ ទោះជា​យ៉ាងណា​ក្តី គេ​នៅ​តែ​ឆ្ងល់ តើ​ហេតុ​អ្វី​បានជា​ឆ្មា​ញី​នោះ​ចូល​ចិត្ត​តែ​ខោ​ក្នុង​បុរស ឯ​ខោ​ក្នុង​នារី​វា​មិន​លួច ៕