ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រាត​រាំ​លើដំបូល​រថយន្ត​ធ្វើ​ឱ្យ​កកស្ទះ​ចរាចរណ៍

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ស្ត្រី​ម្នាក់​រាំ​ស្រាត​នៅ​លើដំបូល​រថយន្ត​ដឹក​ទំនិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មីនា ២០១៦ តាម​បណ្តោយ​ផ្លូវ​មួយ​ក្នុង​ក្រុង​ហារី​ស ក្បែរ​ក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ។

សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ស្ត្រី​ម្នាក់​រាំ​ស្រាត​នៅ​លើដំបូល​រថយន្ត​ដឹក​ទំនិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ មីនា ២០១៦ តាម​បណ្តោយ​ផ្លូវ​មួយ​ក្នុង​ក្រុង​ហារី​ស ក្បែរ​ក្រុង​ហ៊ូ​ស្តុ​ន រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ។ សមត្ថកិច្ច​បិទផ្លូវ​មួយ​ចំនួន​ក្នុង​រយៈពេល​២​ម៉ោង ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ដែល​បង្ក​ដោយ​ស្ត្រី​រាំ​ស្រាត​នៅ​លើដំបូល​រថយន្ត​នោះ ។

រូបភាព​វី​ដេ​អូ​ឃ្លី​ប​ដែល​ថត​ពី​ទី​ខ្ពស់​បង្ហាញ​ឱ្យ​ឃើញ​ស្ត្រី​នោះ​ជំទាស់​ពី​ការ​ចាប់ខ្លួន​របស់​សមត្ថកិច្ច​ដែល​ប្រើ​ដង​ស្ទូច​របស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​ក្បែរ​នាង ។ ទោះជា​យ៉ាងណា​ក្តី ប៉ូលិស​បាន​លោត​ទៅ​លើដំបូល​រថយន្ត​ទើប​ចាប់ខ្លួន​នាង​បាន ។ សារព័ត៌មាន «Houston  Transtar »​បាន​ផ្សាយ​ថា ស្ត្រី​រូប​នោះ​អាច​ជា​អ្នកបើកបរ​រថយន្ត​១​ក្នុង​ចំណោម​៣​គ្រឿង​ដែល​បុក​គ្នា​កាលពីមុន ប៉ុន្តែ​មិនដឹង​ថា​ហេតុ​អ្វី​បានជា​នាង​ដោះ​អាវ​ឡើង​រាំ​ស្រាត​នៅ​លើដំបូល​រថយន្ត​ដឹក​ទំនិញ​បែប​នេះ​។ ប៉ូលិស​នាំ​ខ្លួន​ស្ត្រី​នោះ​ទៅ​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕