ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រណែន​ប្រពន្ធ​យកចិត្តទុកដាក់​លើ​កូនជាង​ខ្លួនបុរស​ជា​ប្តី​ទាញ​កាំភ្លើង​បា.ញ់ប្រហារ​តែ​មិន​ផ្ទុះ

8 ឆ្នាំ មុន

«Minnesota CBS Local» របស់​អា​មេ​រិ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Nicholas George Lehmeier អាយុ​២៨​ឆ្នាំ ត្រូវ​ប៉ូលិស​ក្រុង​ខូ​ល​ស្ព្រី​ង រដ្ឋ​មី​នី​សូ​តា ចាប់ខ្លួន​ពី​បទ​ប្រើ​កាំភ្លើង​ប៉ុនប៉ង​សម្លា.ប់​ប្រពន្ធ ។

«Minnesota CBS Local» របស់​អា​មេ​រិ​ក កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក Nicholas  George  Lehmeier អាយុ​២៨​ឆ្នាំ ត្រូវ​ប៉ូលិស​ក្រុង​ខូ​ល​ស្ព្រី​ង រដ្ឋ​មី​នី​សូ​តា ចាប់ខ្លួន​ពី​បទ​ប្រើ​កាំភ្លើង​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ ។ ស្ត្រី​ជា​ប្រពន្ធ​បាន​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​ថា​ប្តី​យក​កាំភ្លើង​ប្រុង​ធ្វើឃាត​នាង ខណៈ​នាង​កំពុង​បំបៅ​ដោះ​កូន​អាយុ​៤​ខែ ។ លោក Lehmeier ពី​មុន​មក​ធ្លាប់​ទាញ​កាំភ្លើង​គំរាម​បាញ់​ប្រពន្ធ ព្រមទាំង​ធ្លាប់​វាយ​ធ្វើបាប​កូន​អាយុ​៧​ឆ្នាំ​ផង​ដែរ ។

ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់​ថា ប្តី​បាន​យក​កាំភ្លើង​គំរាម​បាញ់​នាង​ក្នុង​ចម្ងាយ​ជាង​១​ម៉ែត្រ ប៉ុន្តែ​នៅ​ពេល​កេះកៃ​ស្រាប់តែ​មិន​ផ្ទុះ ។ ដូច្នេះ​ហើយ​គេ​វាយ​ធ្វើបាប​នាង ដោយសារ​តែ​ច្រណែន​នាង​យកចិត្តទុកដាក់​លើ​កូន​ច្រើន​ជាង​រូបគេ​ជា​ប្តី ។

មាន​គ្រាមួយ​ប្តី​ប៉ុនប៉ង​សម្លាប់​នាង ប៉ុន្តែ​មិន​អាច​ប្រព្រឹត្ត​បាន ដូច្នេះ​ហើយ​គេ​បែរជា​យក​កាំភ្លើង​បាញ់​កញ្ចក់​បង្អួច​ទៅ​វិញ ។

ស្ត្រី​ជា​ប្រពន្ធ​និយាយ​ថា នាង​មិន​ចង់​ប្តឹង​ប៉ូលិស​ពី​អំពើ​ហិង្សា​ដែល​កើត​ឡើងជា រឿយ​ៗ​នោះ​ទេ ព្រោះ​ខ្លាច​ប្តី​គំរាម​សម្លាប់​កូន ។ ទីបំផុត​ទ្រាំ​មិន​បាន​នាង​ក៏​ប្តឹង​ទៅ​ប៉ូលិស ។
លោក Lehmeier ជា​អ្នកគ្រប់គ្រង​ការ​ចំណាយ​នៅ​ក្នុងផ្ទះ និង​តែងតែ​ដាក់​គំនាប​លើ​ប្រពន្ធ ។ ប្រសិនបើ​ប៉ូលិស​រក​ឃើញ​ថា​គេ​មាន​កំហុស​វាយតប់ និង​ប៉ុនប៉ង​សម្លាប់​ប្រពន្ធ​មែន គេ​នឹង​ជាប់គុក​ប្រហែល​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១៤.០០០​ដុល្លារ ៕