សារព័ត៌មាន«The Mirror» របស់អង់គ្លេសផ្សាយថា នាងBarbarella Buchner ជនជាតិអង់គ្លេសអាយុុ៤៨ឆ្នាំ មានអាជីពជាអ្នកកែលម្អប្រព័ន្ធវែបសាយ បានជួបរឿងអកុសលចំពោះជីវិតស្នេហាដោយរួមរស់ជាមួយគ្នារយៈពេល៧ឆ្នាំ ក៏ដល់ផ្លូវបំបែក ។
ខណៈមានទុក្ខព្រួយពីរឿងព្រាត់ប្រាសគ្នានោះ នាងBarbarella Buchner មានឆ្មាឈ្មោះ «Spider និង Lugosi» នៅក្បែរជាកម្លាំងចិត្ត រហូតធ្វើឱ្យនាងអាចពុះពារគ្រប់ឧបសគ្គបាន ។
នៅឆ្នាំ២០០៤ នាងBarbarella Buch បានសម្រេចចិត្តរៀបការជាមួយឆ្មាទាំង២នោះ ហើយនាងនិយាយថា «ខ្ញុំមិនតូចចិត្តដែលរៀបការជាមួយឆ្មានិងមិនបានចាប់អារម្មណ៍ជាមួយអ្នកផ្សេងទេ ទោះមានអ្នកខ្លះរិះគន់ថា នាងខ្ញុំជាមនុស្សចិត្តងាយ រៀបការជាមួយឆ្មាឈ្មោលពីរក្បាលនោះក្ដី» ។
ក្រុមគ្រួសាររបស់នាងBarbarella និងមកចូលចិត្តចិញ្ចឹមឆ្មា ។ នៅពេលនាងអាយុ៨ឆ្នាំ គ្រួសារនាងយកឆ្មាមួយគូ គឺSpider និងLugsi អាយុ៨ខែ ពីបជ្ឈមណ្ឌលចិញ្ចឹមសត្វនៅភាគខាងកើតក្រុងឡុងដ៍ ធ្វើឱ្យនាងសប្បាយចិត្តយ៉ាងខ្លាំង ។ បច្ចុប្បន្ននាងBuchner នៅតែសេពគប់ជាមួយបុរស ប៉ុន្ដែមិនចង់រៀបការទេព្រោះនាងស្រលាញ់ឆ្មារបស់ខ្លួនបំផុត ពួកវាបានធ្វើឱ្យនាងបាត់ភាពសោកសៅក្រោយពីមានការប្រះឆាក្នុងជីវិតស្នេហា ។
នៅពេលបុរសណាត្រូវការរស់នៅក្បែរខ្លួន នាងBuchner បានប្រាប់គេថា «សុំទោសខ្ញុំរៀបការជាមួយឆ្មាហើយ» ។ ទោះបីជារៀបការជាមួយឆ្មាទាំង២ក៏ដោយ ប៉ុន្ដែនាងមិនធ្លាប់រួមរ័កជាមួយពួកវាទេ ។ ក្នុងមួយសប្ដាហ៍នាងចំណាយអស់១៧ផោន និងព្យាយាមថែទាំគ្រប់វិធីសាស្ដ្រក្នុងពេលប្ដីទាំង២នាក់ឈឺ ៕
ចែករំលែកព័តមាននេះ