ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ផលិត​ហ្គេ​ម​ចិន​ជួល​ស្រី​ស្អាត​ម៉ាស្សា​ឱ្យ​បុគ្គលិក

8 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​ហ្គេ​ម​នៅ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន បាន​ជួល​នារី​រូប​ស្រស់​២​នាក់​ឱ្យ​ជួយ​លើកទឹកចិត្ត​ដល់​បុគ្គលិក​ផ្នែក​សរសេរ​កម្មវិធី (Programmer) ដោយ​ម៉ាស្សា ថ្ម​ម​ៗ​ដល់​ពួក​គេ ម្តងម្នាក់​ៗ ។

ក្រុមហ៊ុន​ផលិត​ហ្គេ​ម​នៅ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន បាន​ជួល​នារី​រូប​ស្រស់​២​នាក់​ឱ្យ​ជួយ​លើកទឹកចិត្ត​ដល់​បុគ្គលិក​ផ្នែក​សរសេរ​កម្មវិធី (Programmer) ដោយ​ម៉ាស្សា ថ្ម​ម​ៗ​ដល់​ពួក​គេ ម្តងម្នាក់​ៗ ។

យោង​តាម​គេហទំព័រ​ចិន NetEase ថា​អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​ទាំងអស់​នោះ​ធ្វើការ​យូរ​ម៉ោង​ហើយ​ពួក​គេ​មួយ​ចំនួន​មាន​អារម្មណ៍​ធុញថប់​នឹង​ការងារ និង​រួយ​ក ។ ដោយ​មើលឃើញ​ភាព​លំបាក​របស់​បុគ្គលិក​បែប​នោះ អ្នកចាត់ការ​ទូទៅ​បាន​ជួល​នារី​ស្រស់​សោភា​២​នាក់​ឱ្យ​ម៉ាស្សា​ជូន​ពួក​គេ និង​និយាយ​ពី​នេះ​ពី​នោះ​ដើម្បី​បំបាត់​ភាព​ស្មុគស្មាញ​ពេលធ្វើការ ។

ក្រុមហ៊ុន​មិន​បាន​អះអាង​បញ្ជាក់​ពី​តម្លៃ​ជួល​នារី​ទាំង​ពីរ​នោះ​ទេ ។

មិន​ត្រឹមតែ​ម៉ាស្សា​ប៉ុណ្ណោះ​ទេ តែ​ស្រី​ស្អាត​ទាំង​២​នាក់​នោះ ក៏​បាន​បង្ហាញ​កាយវិការ​បែប​លើកទឹកចិត្ត ដូច​ជា​យក​កន្សែង​ជូត​ញើស​លើ​ថ្ងាស និង​ពិភាក្សា​ពី​ការងារ​ផង​ដែរ ។ ដោយសារ​តែ​មាន​សម្រស់​ស្រស់​ស្អាត និង​ស្បែក​ភ្លឺ​រលោង នារី​ទាំង​២​នាក់​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​បុគ្គលិក ប្រុស​ៗ​របស់​ក្រុមហ៊ុន​នោះ​។ ពួក​នាង​ត្រូវ​ម៉ាស្សា​ឱ្យ​បុគ្គលិក​ដូច​បង្ហាញ​ក្នុង​រូបភាព ដោយ​ម៉ាស្សា​ស្មា​ខាងឆ្វេង​-​ខាងស្តាំ និង​ខ្នង​ជាដើម ។ អ្នកខ្លះ​ច្រណែន​ពេល នាង​ៗ​ម៉ាស្សា​ឱ្យ​នរណា​ម្នាក់​យូរ​ពេក ៕