ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ជប៉ុន​ប្រើ​មនុស្ស​យន្ត​ធ្វើការ​ជាមួយ​មនុស្ស
រោងចក្រ «​ក្លូ​រី​» ក្រុង​កា​សូ ភាគ​ខាងជើង​ក្រុង​តូ​ក្យូ បានឱ្យ​មនុស្ស​យន្ត​សហការ​ការងារ​ជាមួយ​មនុស្ស ។ បច្ចុប្បន្ន​ជប៉ុន​កំពុង​ព្យាយាម​ពង្រីក​ការងារ​ដល់​មនុស្ស​យន្ត​ក្នុង​

១-​ជប៉ុន​ប្រើ​មនុស្ស​យន្ត​ធ្វើការ​ជាមួយ​មនុស្ស
រោងចក្រ «​ក្លូ​រី​» ក្រុង​កា​សូ ភាគ​ខាងជើង​ក្រុង​តូ​ក្យូ បានឱ្យ​មនុស្ស​យន្ត​សហការ​ការងារ​ជាមួយ​មនុស្ស ។ បច្ចុប្បន្ន​ជប៉ុន​កំពុង​ព្យាយាម​ពង្រីក​ការងារ​ដល់​មនុស្ស​យន្ត​ក្នុង​អត្រា​ខ្ពស់​ជំនួស​មនុស្ស ។

២-​ភ្លៀង​អាចម៍ផ្កាយ
លើដំបូល​អគារ​ប៉ម​លម្អ​ភ្លើង​នៅ​ក្រុង​មួយ​ភាគ​ខាងលិច​ប្រទេស​អា​ល្លឺ​ម៉​ង់ មាន​បាតុភូត «​ភ្លៀង​អាចម៍ផ្កាយ​» ដោយ​វា​កើតឡើង​ស្ទើរតែ​រៀង​រាល់​ឆ្នាំ ។

៣-​ធ្វើការ​ច្រើន​ពេក ដេក​បន្តិច
បុគ្គលិក​របស់​ក្រុមហ៊ុន​ជប៉ុន​ម្នាក់​ដេក​នៅ​ខាង​មុខ​កន្លែង​បាញ់​ទឹក​នៅ​ទីក្រុង​តូ​ក្យូ ក្រោយ​ពី​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួច ។

៤-​កណ្តុរ​ព្រៃ​ស៊ី​ផ្លែ ប៊្លេ​ក​ប៊ើ​រី
ចាត់​ទុក​ថា​ជា​រូប​ដ៏​កម្រ​មួយ​ថត​បាន​ដោយ​បុរស​ម្នាក់​នៅ​ទីតាំង​ផ្នូរ​សព​មួយ​ក្នុង​ក្រុង​វី​យែ​ន ប្រទេស​អូ​ទ្រី​ស គឺ​កណ្តុរ​ព្រៃ​នៅ​អឺរ៉ុប ឈរ​ពេញជំហរ​ឡើង​តោង​លើ​មែកឈើ​រួច​យក​ជើង​បេះ​ផ្លែ Blakverry ស៊ី ។

៥-​បាល់​បណ្តែត​ទឹក
ក្រុម​អ្នក​ស្ម័គ្រចិត្ត​ចែវ​ទូក​យក​បាល់​បណ្តែត​ទឹក​ទៅ​ដាក់​កណ្តាល​បឹង​ក្នុង​ឧទ្យាន មេ​ក​អា​ធើ​រ ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ដើម្បី​ត្រៀម​តាំងពិព័រណ៍​នៃ​ក្តី​សង្ឃឹម ឬ​ពិព័រណ៍ «​បាល់​» នៅ​ឧទ្យាន​មេ​ក​អា​ធើ ដោយ​មាន​បាល់​លាប​ពណ៌​ដាក់​បណ្តែត​ទឹក​ជាង​៣០០០​បាល់ ។

៦-​លែង​អណ្តើក
មនុស្ស​ជា​ច្រើន​ទស្សនាការ​លែង​អណ្តើក​ក្បាល​ញញួរ​មួយ​ក្បាល​ទៅ​ក្នុង​សមុទ្រ​នៅ​តំបន់ឆ្នេរ «​តេ​រ៉េ​ស៊ី​តា​ល់​» នៅ​កោះ​តេ​ណេ​រី​ហ្វ ប្រទេស​អេ​ស្ប៉ា​ញ ក្រោយ​ពី​អណ្តើក​នោះ​ត្រូវ​យក​ទៅ​ព្យាបាល​របួស​នៅ​មូលនិធិ​អភិរក្ស​សត្វ ។

៧-​បុណ្យ​ភ្លើង
រូបថត​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​មើលឃើញ​តារា​សម្តែង​បង្ហាញ​ដុំ​ភ្លើង​ជា​រូប​រង្វង់​មូល​ស្រស់​ស្អាត​ក្នុង​ពិធីបុណ្យ​ភ្លើង ២០១៥ នៅ​ក្រុង​មីន ប្រទេស​បេឡា​រុស ។ ពិធីបុណ្យ​នោះ​មាន​អ្នក​សម្តែង​ឃើញ​ពី​បណ្តា​ប្រទេស​នានា​នៅ​អឺរ៉ុប​ចូលរួម ។

៨-​ចម្អិន​ស៊ុប​ឆ្នាំង​ត្រី
ពិធីបុណ្យ​ស្ទូចត្រី​មួយ​នៅ​ខេត្ត​ហ៊ូ​ណា​ន ប្រទេស​ចិន មាន​ស៊ុប​ក្តៅ​គួរ​ឱ្យ​ឆ្ងាញ់​ពិសា​សម្រាប់​ទទួលទាន​នៅ​មាត់បឹង ។ ស៊ុប​នោះ​ចម្អិន​ក្នុង​ឆ្នាំង​រូប​ត្រី ប្រវែង​១១​ម៉ែត្រ និង​កម្ពស់​២​ម៉ែត្រ ដោយ​មាន​អ្នកស្រុក​ជា​ច្រើន​នាំ​គ្នា​ភ្លក្ស​រសជាតិ ៕