ព័ត៌មានចុងក្រោយ ឧកញ៉ា សុខ ប៊ុន លាក់ខ្លួននៅសិង្ហបូរី ប៉ូលិសអន្តរជាតិកំពុងសហការចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ប្រភពពីប៉ូលិសព្រហ្មទណ្ឌបានឲ្យដឹងនៅមុននេះបន្តិចថា លោកឧកញ៉ា សុខ ប៊ុន កំពុងលាក់ខ្លួននៅក្នុងប្រទេសសិង្ហបូរី ហើយនៅ
រាជធានីភ្នំពេញ ៖ ប្រភពពីប៉ូលិសព្រហ្មទណ្ឌបានឲ្យដឹងនៅមុននេះបន្តិចថា លោកឧកញ៉ា សុខ ប៊ុន កំពុងលាក់ខ្លួននៅក្នុងប្រទេសសិង្ហបូរី ហើយនៅ
រាជធានីភ្នំពេញ ៖ ប្រភពពីប៉ូលិសព្រហ្មទណ្ឌបានឲ្យដឹងនៅមុននេះបន្តិចថា លោកឧកញ៉ា សុខ ប៊ុន កំពុងលាក់ខ្លួននៅក្នុងប្រទេសសិង្ហបូរី ហើយនៅពេលនេះប៉ូលិសអន្តរជាតិ (ប៉ូលិសអំាងទ័រប៉ូល) កំពុងសហការជាមួយអាជ្ញាធរប្រទេសសិង្ហបូរី ដើម្បីនំាខ្លួនឧកញ៉ា សុខ ប៊ុន មកផ្តន្ទាទោសតាមច្បាប់ ។
ប្រភពបានបន្តថា លោក សុខ ប៊ុន បានចាកចេញពីប្រទេសកម្ពុជាតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង១១ ថ្ងៃទី០៧ កក្កដា ២០១៥ បន្ទាប់ពីប្រើអំពើហិង្សាទៅលើអតីតពិធីការិនីទូរទស្សន៍ CTN សាសានៅយប់ថ្ងៃទី០២ កក្កដា ។
សេចក្តីរាយការណ៍បានបន្តថា ការចាកចេញទៅសិង្ហបូរីនាថ្ងៃទី០៧ កក្កដានោះ លោក សុខ ប៊ុន មិនបានដឹងថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅថ្ងៃទី០៨ កក្កដានោះទេ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ