ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យផឹកស្រាស្រវឹងស្រែកឡូឡា និងយកកាំបិត គំរា.មគេឯងក្នុងការដ្ឋានសាងសង់

8 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ស្រែក​ឡូឡា​និង​យក​កាំ​បិ​.​ត​គំរាម​គេឯង ក្នុង​ការដ្ឋាន​សាងសង់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ ។ លោក​វរៈសេនីយ៍ត្រី នួន…

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ផឹកស្រា​ស្រវឹង​ស្រែក​ឡូឡា​និង​យក​កាំ​បិ​.​ត​គំរាម​គេឯង ក្នុង​ការដ្ឋាន​សាងសង់​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២៥ ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ ជនសង្ស័យ​មានឈ្មោះ ពុំ រ៉ា​យ៉​ត ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ (​មុខរបរ​កម្មករ​សំណង់​) រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ នៅ​ពេល​ឃាត់ខ្លួន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​ជនសង្ស័យ​ម្នាក់​កាន់​កាំ​បិ​.​ត​ស្រែក​ឡូឡា​គំ​រា​.​មកា​.​ប់​គេឯង ក្នុង​ការដ្ឋាន​សាងសង់ ហើយ​កម្លាំង​បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​បាន​កាំ​បិ​.​ត​២​ដើម កាលពី​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៥ ស្ថិត​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ៖ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ