ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ស្ត្រី​ម៉ែ​យ៉ែម​ម្នាក់នាំ​កូន​ខ្លួន​ឯង​ និង​អ្នក​ដទៃឱ្យ​ទៅ​បម្រើ​ផ្លូវ​ភេទ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ជន​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៣​ និង​២៥នាទីរសៀល ថ្ងៃ​ទី​១៣ កក្កដា បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​ម៉ែ​យ៉ែ​ម

រាជ​ធានី​ភ្នំពេញ​ ៖ សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នីតិ​ជន​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៣​ និង​២៥នាទីរសៀល ថ្ងៃ​ទី​១៣ កក្កដា បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​ម៉ែ​យ៉ែ​ម​នៅ​មុខ​ស​ណ្ឋាគារ​ឡាក់​គឺ​ស្តារ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ខណៈ​ពេល​ស្ត្រី​រូប​នោះ​​​កំពុង​រង់ចាំ​ម៉ូយ​ដើម្បី​ប្រគល់​​កូន​ខ្លួនឯង​បង្កើត និង​នារី​វ័យក្មេង​ម្នាក់​​​ឲ្យទៅបម្រើ​ផ្លូវ​​ភេទ​ជាមួយ​តា​តា និង​អ្នកមាន​ប្រាក់ ។

ស្ត្រី​ជា​ម៉ែ​យ៉ែ​ម​រូប​នោះ​ឈ្មោះ​ពេជ្រ ស្រី​តី អាយុ​៣៧ឆ្នាំ ស្នាក់នៅផ្ទះ​ជួល​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ​បុគ្គលិក​ក្លឹ​បដា​លី​ន ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ស្ត្រីជា​ជនសង្ស័យ​ខាងលើ​នេះ​ លោ​កវរសេនីយ៍ទោ​កែវ ធា ប្រធានការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា នេះជា​ករណី​បង្ក្រាប​បទល្មើស​ជាកស្តែង តែ​ក៏​មានការ​សម្របសម្រួល​ពី​សំណាក់​ស្ថា​ប័នអយ្យការអម​សាលាដំបូង​ដែរ ។

លោក​កែវ ធា បន្ត​ថា បាន​ជា​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ម៉ែ​យ៉ែ​ម​ម្នាក់​នេះ សមត្ត​កិច្ច​ជំនាញរបស់​លោក​បាន​ដាក់​កំលាំង​ធ្វើការ​ស្រាវជ្រាវ​អស់​រយៈពេល​ច្រើន​ខែ​ហើយទើប​ចាប់ខ្លួន​បាន

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព