ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាលខេត្តកំពង់ស្ពឺ​ជូនដំណឹងឱ្យពលរដ្ឋផ្អាក​បង្កបង្កើនផលស្រូវ និងដំណាំរដូវប្រាំង២០២៥

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យផ្អាកសកម្មភាពបង្កបង្កើនផលស្រូវ និងដំណាំរដូវប្រាំងឆ្នាំ២០២៥ សម្រាប់ប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង-ត្បូង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺសិន…

ខេត្តកំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យផ្អាកសកម្មភាពបង្កបង្កើនផលស្រូវ និងដំណាំរដូវប្រាំងឆ្នាំ២០២៥ សម្រាប់ប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង-ត្បូង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺសិន ដោយ​សារអ្នកជំនាញកំពុងជួសជុលសំណង់ទ្វារទឹករលាំងជ្រៃ និងជៀសវាងបញ្ហាកង្វះទឹកប្រើប្រាស់ ។ នេះបើយោងតាមលិខិតស្តីពីការចាត់វិធានក្នុងការគ្រប់គ្រងទឹក សម្រាប់បម្រុងទុកប្រើប្រាស់នារដូវប្រាំងឆ្នាំ២០២៤-២០២៥ ដែលចេញពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

បើយោងតាមសេចក្តីប្រកាសបានឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តចុះអនុវត្តការងារស្តារប្រព័ន្ធធារាសាស្ត្រប្រឡាយមេ រលាំងជ្រៃខាងជើង ប្រវែង១១គីឡូម៉ែត្រ ប្រព័ន្ធធារា​សាស្ត្រប្រឡាយមេរលាំងជ្រៃខាងត្បូងប្រវែង១២គីឡូម៉ែត្រ និងជួសជុលសំណង់ទ្វារ​ទឹក​រលាំងជ្រៃ ស្ថិតក្រោមគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ(CP-P14-CP-P28)។

ម្យ៉ាងវិញទៀត ដើម្បីឱ្យដំណើរការបន្តអនុវត្តការងារទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចៀស​វាងបញ្ហាកង្វះទឹក សម្រាប់បម្រើលើការងារស្រោចស្រពស្រែ ចម្ការ និងដំណាំផ្សេងៗ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ ដែលកន្លងមកធ្លាប់បានធ្វើការបង្កបង្កើនផលស្រូវរដូវប្រាំង និងដាំដុះដំណាំផ្សេងៗ ដោយប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃ ក្នុងភូមិសាស្ត្រស្រុកសំរោងទង ស្រុកគង​ពិសី និងក្រុងច្បារមន ហើយបានជួបប្រទះនូវកង្វះទឹកធ្វើផលស្រូវ និងដំណាំ ត្រូវរងផលប៉ះពាល់ដោយគ្មានទឹកសម្រាប់ស្រោចស្រព ដោយសារតែកំឡុងពេលគម្រោងបន្តអនុវត្តមិនអាចបញ្ជូន និងនាំទឹកទៅផ្នែកខាងក្រោមតាមរយៈប្រព័ន្ធធារាសាស្ត្រខាងលើបាននោះទេ។ ​

ដូច្នេះ ដើម្បីបញ្ចៀសនូវរាល់ផលប៉ះពាល់ដែលនាំឱ្យខូចដល់ផលប្រយោជន៍ ពលរដ្ឋត្រូវអនុវត្ត និងផ្អាកសកម្មភាពបង្កបង្កើនផល ដាំដុះសិនដោយរង់ចាំក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមបញ្ចប់ការងារគម្រោងស្តារប្រព័ន្ធធារាសាស្ត្របានរួចរាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ