ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូDH88 និងម៉ូតូស្មាស់រីវ៉ូ លើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ៣៧និងលេខ៣៨ បណ្តាលឱ្យអ្នកបើកបររបួសទាំងសងខាង កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី១២ កក្កដា ស្ថិតនៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ។
តាមសេក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពជំហានដំបូងបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូDH88 ធ្វើដំណើរពីលិចទៅកើត ចំណែកម៉ូតូស្មាស់ ពណ៌ខ្មៅ អស់ស្លាកលេខ មួយគ្រឿង ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុក៏បុកគ្នា បណ្តាលឱ្យភាគីទាំងសងខាងរបួសធ្ងន់ដូចគ្នា ។
ក្រោយកើតហេតុ ត្រូវបានគេបញ្ជូនជនងរងគ្រោះទៅកាន់គ្លីនិកថ្នល់ទទឹង ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំដោះស្រាយជាក្រោយ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ