ខេត្តស្វាយរៀង ៖ ជនជាឃាតករកាប់បុរសម្នាក់ស្ទើរដាច់កស្លាប់ក្នុងថ្លុកឈាមនៅភូមិរមាំងទ្រេត ឃុំសំបួរ ស្រុករមាសហែក ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំបួរចាប់បានហើយ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី៧ កក្កដា ២០១៥ ខណៈជននេះនៅក្នុងផ្ទះ ។
បើតាមលោកវរសេនីយ៍ទោគឹម ឡៃ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការនគបាលខេត្តបានឲ្យដឹងថា ឃាតករឈ្មោះស៊ាន ម៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយជ្រំ ស្រុកមេសាងខេត្តព្រៃវែង មានទីលំនៅក្បែរផ្ទះជនរងគ្រោះដែរ។
ប្រភពដដែលបន្តថា ករណីឃាតកម្មនេះកើតឡើងដោយសារគំនុំរឿងជេរឌឺដងពាក្យសម្តីគ្នា។
គួររំលឹកថា កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៦ កក្កដា ២០១៥ នៅភូមិរមាំងទ្រេត ឃុំសំបួរ ស្រុករមាសហែក បុរសម្នាក់ត្រូវជនមិនស្គាល់មុខយកកាំបិតមកលួចកាប់ចិញ្ច្រាំពីលើកញ្ចឹងកពីក្រោយស្ទើរដាច់កចេញពីក្បាលហូរឈាមស្រោចក្រោមគ្រែគួរឲ្យញាក់សាច់ ។
ជនរងគ្រោះឈ្មោះសូរ ពុធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ៕
ចែករំលែកព័តមាននេះ