ខេត្តរតនគិរី ៖ កូនមន្ត្រីនគបាលច្រកទ្វាអន្តរជាតិអូរយ៉ាដាវម្នាក់បើករថយន្តឡិចស៊ីសបុកមូតូ១គ្រឿងចំពីក្រោយពេញួទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូ២នាក់រងរបូសធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិសោមតានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ។
យោងតាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបានឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះរិន ឌី ភេទប្រុស អាយុ២៣ឆ្មាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ រស់មៅភូមិដាង ឃុំឡាមិញ ស្រុកបរកែវ ទី២មិនទាន់ស្គាល់ឈ្មោះទេ ។ អ្នកទាំងពីរជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ អត់សា្លកលេខ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្កម៉ាកឡិចស៊ីស បើកបរដោយឈ្មោះ វែង ជាកូនមន្ត្រីនគបាលច្រកទ្វាអន្តរជាតិអូរយ៉ាដាវ រស់នៅម្តុំច្រករបៀងលេខ១៩ ចម្ងាយ៣០០មែត្រពីច្រកទ្វាអន្តរជាតិអូរយ៉ាដាវ ហើយតែងតែបើកបររថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ អត់ស្លាកលេខនេះល្បឿនលឿនរេពេញផ្លូវប្រៀបដូចជាក្មេងពាល មិនកោតញញើតសមត្ថកិច្ចណាឡើយ ហើយក៏ធ្លាប់ត្រូវសមត្ថកិច្វចាប់ខ្លួនម្តងមកហើយកាលពីពេលកន្លងទៅថ្មីៗនេះទាក់ទិនករណីគ្រឿងញៀន ស្រាប់តែក្រោយមកត្រូវនៅក្រៅឃុំវិញ រហូតបង្កគ្រោះថ្នាក់ចរាចរណ៍បែបនេះ ហើយរត់គេចខ្លួនភ្លាមៗបន្ទាប់ពីកើតហេតុ ។
ឯរថយន្តបង្ក និងម៉ូតូរងគ្រោះត្រូវនគបាលស្រុកអូរយ៉ាដាវយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំធ្វើការដោះស្រាយពេលក្រោយ ។ ថ្ងៃបន្ទាប់(ថ្ងៃទី៥ កក្កដា ២០១៥នេះ) គេឃើញប្រពន្ធរបស់ឈ្មោះ វែង នោះកំពុងរត់ការដោះស្រាយ ប៉ុន្តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ ៕
ចែករំលែកព័តមាននេះ