រាជធានីភ្នំពេញ ៖ យុវជនស្ទាវឡើងកម្នាក់បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ចំនួន២លើក ។ លើកទី១ ក្មេងស្រីរងគ្រោះមិនបានប្រាប់ឪពុកម្ដាយឱ្យដឹងទេ លុះលើកទី២ ដោយឈឺប្រដាប់ភេទខ្លាំងពេកក៏បានប្រាប់ឪពុកម្ដាយប្ដឹងប៉ូលិសខណ្ឌដង្កោ ឲ្យចាប់ខ្លួនកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៤ កក្កដា ២០១៥ នៅតាមផ្លូវបេតុងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននេះ ឈ្មោះ វ៉េត ស៊ាងហាក់ អាយុ១៨ឆ្នាំ ជាអ្នកលក់ចានឆ្នាំង ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ៩ឆ្នាំ ជាយុវសិស្ស ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើបានធ្វើសកម្មភាពរំលោភសន្ថវៈក្មេងស្រីរងគ្រោះចំនួន២លើ មកហើយ លើកទី១ នៅខែមិថុនា ២០១៥ ខណៈក្មេងស្រីរងគ្រោះកំពុងដេកនៅក្នុងបន្ទប់ឡៅតឿ ពេលឪពុកម្តាយចុះទៅរៀបចំអីវ៉ាន់លក់ដូរនៅមុខផ្ទះ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ និងលើកទី២ នៅថ្ងៃទី៣ កក្កដា ២០១៥ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺដដែល ។
លុះដល់ថ្ងៃទី៤ កក្កដា ២០១៥ វេលាម៉ោង៨ព្រឹក ដោយក្មេងស្រីរងគ្រោះឈឺប្រដាប់ភេទខ្លាំងពេក ក៏បានប្រាប់ឪពុកម្តាយពីរឿងហេតុ ម្តាយក្មេងស្រីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលខណ្ឌដង្កោ ។
លោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ដោយទទួលបានពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ លោកបានដឹកនាំកម្លាំងចុះទៅចាប់ឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ព័ត៌មានពិស្តារមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ