រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា កម្មករ-កម្មការិនីរោងចក្រកាត់ដេរយីហោវ៉ូណាមី ស្ថិតក្នុងភូមិសំរោង ឃុំសូភី ស្រុកបាទីជាង៦០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ បន្ទាប់ពីពួកគេហូបបាយជាមួយផ្អកកំពឹសកាលពីពេលថ្ងៃត្រង់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១ កក្កដា នេះ។
ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃដដែលនេះ កម្មករបានចេញសម្រាកហូបបាយ ដោយពួកគេបាននាំគ្នាទិញផ្អកកំពឹសហូបជាមួយបាយ។ លុះដល់វេលាម៉ោងខាងលើស្រាប់តែដួលសន្លប់ជាបន្តបន្ទាប់ ត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី និងមួយចំនួនទៀតបញ្ជូនទៅមន្ទីរពេទ្យឯកជន។
មូលហេតុពិតប្រាកដមិនទាន់ដឹងនៅឡើយទេ តែជំហានដំបូងគេសង្ស័យថា បណ្តាលមកពីពុលផ្អកកំពឹស៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ