រាជធានីភ្នំពេញ ៖ នៅដើមឆ្នាំ២០១៦ខាងមុខ កម្ពុជានឹងមានអគារព្រលានយន្តហោះថ្មីទំនើប ដែលមិនធ្លាប់មានពីមុនមក នៅជាប់អគារចាស់ ក្នុងបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលជាការឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរកើនឡើងឥតឈប់ឈរពី១ថ្ងៃ ទៅ១ថ្ងៃ ។
កាលពីរសៀលថ្ងៃទី២១ ឧសភា ២០១៥ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅពិនិត្យមើលសំណង់អគារថ្មីដ៏ទំនើប ស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលកំពុងដំណើរការសាងសង់ដោយក្រុមហ៊ុនCambodia Airports រួមជាមួយហេដ្ឋារចនាសម្ពន្ធ័នឹងបំពាក់សម្ភារបរិក្ខារទំនើបទាន់សម័យខ្នាតអន្តរជាតិ ។
លោកអែម ម៉ូលមែនណែនតូ Emmauel Menanteau ប្រធានប្រតិបត្តិក្រុមហ៊ុន Cambodia Airports បានឱ្យដឹងថា អគារថ្មីនេះអាចទទួលភ្ញៀវទេសចរកើនឡើង៣ដង បើប្រៀបធៀបទៅនឹងអគារចាស់ គឺបានប្រមាណ៥លាននាក់ក្នុង១ឆ្នាំ ។ លោកបានបន្តថា អគារថ្មីនេះគ្រោងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែមីនា ឆ្នាំ២០១៦ខាងមុខ ស្របគ្នានឹងការអបអរសាទរខួប២០ឆ្នាំ នៃការវិនិយោគលើព្រលានយន្តហោះរបស់ក្រុមហ៊ុន Cambodia Airports នៅកម្ពុជា ។ ក្រៅពីការអភិវឌ្ឍន៍អគារព្រលានយន្តហោះនៅភ្នំពេញ ក្រុមហ៊ុនរបស់លោក ក៏ទទួលបានសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ព្រលានយន្តហោះនៅខេត្តសៀមរាប និងនៅខេត្តព្រះសីហនុផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ