ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញករណីគ្រោះថ្នាក់​ចរាចរណ៍នៅ​ស្វាយរៀង ៖ ​អ្នកបើកបរបង្ក​ត្រូវក្រុមហ៊ុនធានារ៉ាប់​រងមកធានា​នៅក្រៅឃុំ ​តែពលរដ្ឋមិនព្រម

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​អ្នកបើកបររថយន្ត​ក្រុងជនជាតិ​វៀតណាមដែលបង្ក​គ្រោះថ្នាក់ចរាចរណ៍​បណ្តាល​ឲ្យមនុស្សស្លា.ប់​និងរបួសធ្ងន់​ស្រាល៣៩នាក់​នៅស្រុក​

ខេត្តស្វាយរៀង ៖ ​អ្នកបើកបររថយន្ត​ក្រុងជនជាតិ​វៀតណាមដែលបង្ក​គ្រោះថ្នាក់ចរាចរណ៍​បណ្តាល​ឲ្យមនុស្សស្លាប់​និងរបួសធ្ងន់​ស្រាល៣៩នាក់​នៅស្រុក​ស្វាយ​ទាប ​បានត្រូវក្រុមហ៊ុន​ធានារ៉ាប់រងមួយមកធានានៅក្រៅឃុំ ​ប៉ុន្តែប្រជាពលរដ្ឋ​ដែលត្រូវជា​សាច់ញាតិជនរងគ្រោះ​និងមន្រ្តីរាជការមួយចំនួន​បានស្នើ​មិនឲ្យ​មាន​ការដោះលែង​ ។​

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះទៀតថា ​ក្រោយពេលបង្កគ្រោះថ្នាក់អ្នកបើកបរឈ្មោះ​ ង្វៀង វ៉ាន់ទឹង ភេទប្រុស​ អាយុ៤៥ឆ្នាំ ​មានទីលំនៅក្នុងភូមិយិនធឹង ​ឃុំធឹងធើយ ​ស្រុកត្រាអូ ខេត្តវីនឡុង ​ត្រូវបានប៉ូលិសឃាត់ខ្លួន​និងបញ្ជូនទៅ​អធិការស្រុកស្វាយទាប ប៉ុន្តែព័ត៌មាននេះ​ហាក់មានការលាក់​លៀមពីសមត្ថកិច្ចក្រោយ​មាន​ក្រុមហ៊ុនធានារ៉ាប់រង​មិនទាន់ស្គាល់អត្តសញ្ញាណ​(ឈ្មោះក្រុមហ៊ុន​ធានារ៉ាប់រង)​មក​ធានា​ដោះលែង​នៅក្រៅឃុំ​ ដែលប្រភពខ្លះថា​បញ្ជូនមកស្នងការដ្ឋាន​នគរបាលខេត្ត ​តែនៅស្នងការដ្ឋាន​នគរបាលខេត្តអត់ឃើញ​ជនបង្កគ្រោះថ្នាក់ ​មិនដឹង​នៅទីណា​ពិតបា្រកដ ។

ដោយឡែក​តួលេខអ្នកស្លាប់​គិតត្រឹមម៉ោង៣និង១៥នាទីរសៀលនេះ​ កើនដល់១៨នាក់​ ​របួសធ្ងន់ស្រាល២១នាក់ ​(ស្រាលម្នាក់) ។

បើសិនមានព័ត៌មានថ្មីៗ​បន្ថែមជុំវិញហេតុការណ៍ដ៍​សែនរន្ឋត់ខាងលើនេះ ​គេហទំព័រកោះសន្តិភាព​នឹងតាមដានហើយ​ផ្សាយជាបន្តបន្ទាប់នា​ពេលបន្តិច​ទៀតនេះ​ និងនៅលើ​សារព័ត៌មាន​​កោះសន្តិភាព ៕