ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តស៊ិនទ្រីបុក​មន្ត្រី​យោ​ធា​ម្នាក់​របួសធ្ងន់ រួចក្រឡាប់ផ្ងារជើង​

9 ឆ្នាំ មុន

ខេត្ត​​ព្រះ​​សីហ​នុ ៖ បុរស​​ម្នាក់​​​បាន​រង​របួស​បាក់​ឆ្អឹង​​ជំនីរ​អស់៥​ ​បន្ទាប់​ពី​​ត្រូវ​​រថយន្ត​​ដឹក​សំរាម​​របស់​ក្រុមហ៊ុន ស៊ិ​ន ទ្រី បុក​​ពី​ក្រោយ​​យ៉ាង​​ពេញ​​ទំហឹង ​កាលពី​វេលា​ម៉ោង​០២​ និង​៥០​នាទីរសៀល​​ថ្ងៃ​ទី​១០ ​ឧសភា​ ​២០១៥ ស្ថិត​​នៅ​​ចំណុច​​ចន្លោះ​គីឡូម៉ែត្រ​​លេខ​​២២០

ខេត្ត​​ព្រះ​​សីហ​នុ ៖ បុរស​​ម្នាក់ជា​មន្ត្រី​យោធា​​​​បាន​រង​របួស​បាក់​ឆ្អឹង​​ជំនីរ​អស់៥​ ​បន្ទាប់​ពី​​ត្រូវ​​រថយន្ត​​ដឹក​សំរាម​​របស់​ក្រុមហ៊ុន ស៊ិ​ន ទ្រី បុក​​ពី​ក្រោយ​​យ៉ាង​​ពេញ​​ទំហឹង ​កាលពី​វេលា​ម៉ោង​០២​ និង​៥០​នាទីរសៀល​​ថ្ងៃ​ទី​១០ ​ឧសភា​ ​២០១៥ ស្ថិត​​នៅ​​ចំណុច​​ចន្លោះ​គីឡូ​ម៉ែត្រ​​​លេខ​​២២០ -​២២១ ​​ក្នុង​ភូមិ​​១​ សង្កា​ត់​​លេខ​​១​ ក្រុងព្រះសី​ហនុ​ ។

​ប្រភព​​ពី​​សមត្ថកិច្ច​ចរាចរ​ណ៍​បានឱ្យ​​ដឹង​ថា ករណី​​គ្រោះថ្នាក់​ចរាចរ​ណ៍​​នេះ​ គឺ​បង្ក​​ឡើង​ដោយ​​រថយន្ត​របស់​​ក្រុម​ស៊ិ​ន​ទ្រី ​គ្មាន​ស្លាក​លេខ បើក​បរ​​ដោយ​ឈ្មោះ​ស្រស់ ភ័​ត្រ ភេទ​ប្រុស អាយុ​​៣៥ឆ្នាំ​ បាន​រត់គេច​ខ្លួន​​ក្រោយពេល​កើតហេតុ ។ ចំណែក​ជនរង​​គ្រោះ​ឈ្មោះ​​​​​សម សុធី ភេទ​ប្រុស អាយុ​​៥៥​ឆ្នាំ​​ ​​ជា​មន្ត្រី​យោធានៅ​ការិយាល័យ​​វិស្វកម្ម ​​ជិះ​​ម៉ូតូ​​ម៉ាក​ហុងដា​សេ​១២៥ ព​ណ៌​ខ្មៅ ​ពាក់​ស្លា​ក​លេ​ខ​​ព្រះ​សី​ហ​នុ​1B​-8374 ​។​   

​ដោយ​ឡែក​​យោង​តាម​ប្រភព​ពី​​សាក្សី​​​បាន​អះអាង​ទៀត​​ថា នៅ​មុន​​កើតហេតុ គេ​​ឃើញម៉ូតូ​របស់​មន្ត្រី​យោធា​​បើក​ម្នាក់​ឯង ក្នុង​ទិស​ដៅ​​ពី​​កើត ​ទៅ​លិច លុះ​​​មក​ដល់​ចំណុច​​កើតហេតុ​ ស្រាប់តែ​មាន​​រថយន្ត​ដឹក​​សំរាម​​របស់​ក្រុមហ៊ុន​ស៊ិ​ន ​ទ្រី បើក​​យ៉ាង​​លឿន​​មក​ពី​ក្រោយ ហើយ​ក៏​បាន​​បុក​ម៉ូតូ​ជន​រង​គ្រោះ​​ពេញទំហឹង បន្ទាប់​មក​​​រថយន្ត​​រេ​ចង្កូត​ក្រឡាប់​​ផ្ងារ​ជើង​​កណ្តាលផ្លូ​វ ​ហើយ​​តៃកុង​​បាន​​​លូន​ចេញ​ពី​​រថយន្ត​ ហើយ​​គេចខ្លួន​​ភ្លាម​ៗ​​​ដែរ ​។​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព