ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សៅ វណ្ណ​នី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​រង​ការ​ចោទ​ថា ឃុបឃិត​ជាមួយ​ពួក​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃ​ឡង់

9 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​សមត្ថកិច្ច​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តកំពង់ធំ សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ​រីង ឃាត់​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន ដឹកឈើ​ជាង​១០​ម៉ែត្រគូប ចេញពី​ព្រៃ​ឡង់

ខេត្តកំពង់ធំ ៖ លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​សមត្ថកិច្ច​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តកំពង់ធំ សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ​រីង ឃាត់​រថយន្ត​កូរ៉េ​ចំណុះ​៥​តោន ដឹកឈើ​ជាង​១០​ម៉ែត្រគូប ចេញពី​ព្រៃ​ឡង់ កាលពី​វេលា​ម៉ោង​៩ យប់​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០១៥ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​កូរ៉េ​ចំណុះ​៥​តោន ដឹកឈើ​ជាង​១០​ម៉ែត្រគូប ចេញពី​ព្រៃ​ឡង់ ត្រូវ​លោក​អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​សមត្ថកិច្ច​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តកំពង់ធំ សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ​រីង ឃាត់​បាន​នៅ​ចំណុច​ចំការ​កៅស៊ូ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ពី ឃុំ​ទំ​រីង ឆ្ពោះទៅ ភូមិ​៩៩ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ រថយន្ត​កូរ៉េ​ដឹកឈើ​ខាងលើ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​របស់​មេ​ឈ្មួញ​រកស៊ី​ឈើ​ឡើង​ដុះ​ស្លែរ​ម្នាក់​ឈ្មោះ ម៉ុ​ន និង​មាន​ប្រ​ព​ន្ឋ​ឈ្មោះ ឡែ​ន រស់នៅ​ភូមិ​បឹង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ធ្វើ​សកម្មភាព​ដឹកឈើ​យ៉ាង​រលូន ដោយ​ពុំ​មានការ​ខ្លាចញញើត​ច្បាប់​សូ​ម្បី​តែ​បន្តិច​នោះ​ទេ ។

ចំណែក​លោក ម៉ុ​ន ដែល​ជា​អ្នក​រកស៊ី​ឈើ​ខាងលើ​បាន​អះអាង​ថា លោក​បាន​បង់លុយ​ឲ្យ​ទៅ​លោក​សៅ វណ្ណ​នី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ ក្នុង​មួយ​រថយន្ត​ៗ ចំនួន​២០​ដុល្លា ហើយនឹង​សមត្ថកិច្ច​ផ្សេង​ៗ​ទៀត ជា​ច្រើន​កន្លែង ទើប​រូប​គាត់​អាច​ដឹកឈើ​បាន ហើយ​ក៏​ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ណា​ចាប់​ទេ ទើបតែ​ពេល​នេះ​រថយន្ត​កូរ៉េ ៥​តោន ពណ៌​ស អត់​ស្លាក​លេខ ត្រូវ​បាន​នាំ​យក​មក​រក្សា​ទុក​នៅ សង្កាត់​រដ្ឋបាល​ព្រៃឈើ​ទំ​រីង ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​រថយន្ត​ដឹកឈើ​ប្រភេទ​លេខ​២ ដឹក​បន្តកន្ទុយ​គ្នា ចេញពី​ព្រៃ​ឡង់ ស្ថិត​ត្រង់​ចំណុច​ភូមិ​ស្រុក​ចាស់ ចំនុច​ភូមិ​អូ​ល្អក់ និង​ចំណុច​ផ្លូវ​ព្រះអាទិត្យ ក្នុង​មួយ​យប់​ៗ ចាប់ពី​១០​គ្រឿង​ទៅ​១៥​គ្រឿង គឺ​សុទ្ធតែ​គ្មាន​ច្បាប់ ជា​ហេតុ​ធ្វើ​ឲ្យ​មហាជន​មានការ​ព្រួយបារម្ភ​ថា មិនយូរ​នោះ​ទេ ព្រៃ​ឡង់ នឹង​ក្លាយទៅជា​វាលរហោឋាន នឹង​ក្លាយទៅជា​ដីចំការ​របស់​សមត្ថកិច្ច​ប៉ូលិស ប៉េ​អ៊ឹម និង​មន្ត្រីរាជការ​អ្នកមាន​អំណាច​មួយ​ចំនួន​ជាក់​ជា​មិន​ខាន ។

មតិ​ពី​ប្រជាពលរដ្ឋ​បាន​រិះគន់​ទៅ​លើ​សមត្ថកិច្ច​ចំ​ៗ​ថា ចំណែក​ប្រជាពលរដ្ឋ​ក្រីក្រ បាន​ត្រឹមតែ​ស្រក់​ទឹកភ្នែក បើ​ហាន​តែ​ទៅ​កាប់ ហើយ​នៅ​ពេល​គេ​ចាប់​បាន​នោះ គឺ​មាន​តែ​ផ្លូវ​១​គត់ គឺ​គុក​! រីឯ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដាក់​ស្នាក់​ការ នៅ​ចំណុច​ស្ពាន​បាក់​ស្នា​នោះ គឺ​ចាប់​បាន​តែ​កាឡេ​ថង ដឹកអុស របស់​អ្នកស្រុក​នោះ​ទេ ចំណែក​ពួក​ឈ្មួញ​ដឹកឈើ ដោយ​រថយន្ត​យី​ឌុ​ប និង​រថយន្ត​កូរ៉េ ពុំ​ហ៊ាន​ចាប់​ទេ ដោយសារ​តែ​អស់លោក​ទាំង​អស់នោះ បាន​បង់លុយ​ឲ្យ​អស់ហើយ នេះ​បាន​ចំ​ជា​គំរូ ដ៏​អាក្រក់​ជួរ​ជាតិ មែន​របស់​អស់លោក ដែល​ស៊ីប្រាក់ខែ​របស់​រដ្ឋ ដែល​បាន​មក​ពី​ញើស​ឈាម​របស់​ប្រជាពលរដ្ឋ បង់ពន្ធ​ជូន​រដ្ឋ​នោះ បែរជា​អស់លោក​ត្រូវ​ខួរក្បាល​ខ្មូត​វា​ស៊ី​អស់ លក់​ឧត្តមគតិ ទៅ​ស្រវា​យក​លុយ ពី​ពពួក​មេ​ឈ្មួញ ដែល​ជា​ពួក​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ទៅ​វិញ ។ សួរ​ថា តើ​វា​មាន​ទៅ​ខុស​អ្វី​នឹង​ពួក​ទាំងនោះ​ទៅ? ចម្លើយ គឺថា អ្នក​កាប់​ឈើ អ្នក​ដឹកឈើ​អ្នក​ទទួល​លុយ ពី​បទល្មើស គឺ​សុទ្ធតែ​ជា​ពួក​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ទាំងអស់​ដូច​គ្នា ៕