ខេត្តកំពង់ស្ពឺ ៖ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការនគរបាលស្រុកសំរោងទង បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនបានក្រុមជនសង្ស័យចំនួន០៥នាក់ស្រី ១នាក់ កាលពីវេលាម៉ោង០៥និង១៥នាទីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការដឹកនាំសម្របសម្រួលដោយលោក ឈៀវ គីមហាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងផ្នែកប្រ ឆាំងគ្រឿងញៀនស្រុក បានបង្ក្រាបមុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំ ណុចភូមិអណ្ដូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថាក្រុមជនសង្ស័យដែលឃាត់ខ្លួនបានមានទី០១.ឈ្មោះ ផុន បារាំង ហៅពីត ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិស្រូល ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (ម្ចាស់ថ្នាំ និងមានដីកាចាប់ខ្លួន ) ទី០២.ឈ្មោះ ជួន វាសនា ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិអណ្ដូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី០៣.ឈ្មោះ រ៉ុន សាវិន ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី០៤.ឈ្មោះ ហ៊ុល រ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី០៥.ឈ្មោះ មាន ស្រីនីត ភេទស្រី អាយុ ២២ឆ្នាំ នៅភូមិអង្គតានន ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យជំនាញដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន០៥កញ្ចប់មធ្យម , ទូរស័ព្ទដៃ០១គ្រឿងជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿងផងដែរ ។
បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងនគរបាលស្រុកសំរោងទងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ