ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ស្តុក​ឈើ​មួយ​កន្លែង​នៅ​ក្រុង​បាន​លុង​របស់​ជនជាតិ​វៀតណាម សមត្ថកិច្ចមិ​ន​ហ៊ាន​បង្ក្រាប

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ជំនួញ​ឈើ​ប្រណីត​កំពុង​កម្រើក​ឡើង​វិញ​នៅ​តាម​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​តាម​ព្រំដែន សព្វ​ថ្ងៃនេះ​នៅ​ក្នុង​ក្រុង​បាន​លុង គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​ជា​ច្រើន​ក្រុម មាន​ជនជាតិ​វៀតណាម​ជាដើម

ខេត្តរតនគិរី ៖ ជំនួញ​ឈើ​ប្រណីត​កំពុង​កម្រើក​ឡើង​វិញ​នៅ​តាម​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​តាម​ព្រំដែន សព្វ​ថ្ងៃនេះ​នៅ​ក្នុង​ក្រុង​បាន​លុង គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ខុសច្បាប់​ជា​ច្រើន​ក្រុម មាន​ជនជាតិ​វៀតណាម​ជាដើម បាន​ដើរ​ទិញ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​ដែល​មាន​ហាងឆេង​ខ្ពស់​នៅ​ទីផ្សារ​ប្រទេស​វៀតណាម ។

ជាក់ស្តែង​នៅផ្ទះ​របស់​ជនជាតិ​វៀតណាម​មួយ​កន្លែង ដែល​គេ​ដឹង​ថា បាន​ផ្ទុក​ឈើ​ប្រណីត​គ្រប់​ប្រភេទ ដើម្បី​ចែកចាយ​ឱ្យ​ថៅកែ​ធំ​ៗ ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​ទួល​បឹង​កំ​សាន ស្ថិត​នៅ​ភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី មាន​ម្ចាស់ផ្ទះ​ឈ្មោះ​ជុក ជា​ជនជាតិ​វៀតណាម ហើយ​ប្រណីត​ដែល​ស្ទុ​ក​ក្នុងផ្ទះ​នោះ បាន​យក​មក​ពី​ស្រុក​វ៉ើ​ន​សៃ និង​ស្រុក​តា​វែង ។

ប្រភព​បានឱ្យ​ដឹង​ថា ផ្ទះ​វៀតណាម​ដែល​ស្តុក​ឈើ​ប្រណីត​ខាងលើ​នេះ ដំណើរការ​បាន​ដោយ​មានការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចាប់ពី​ថ្នាក់​សង្កាត់ ដល់​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន​តែ​ម្តង ដែល​ក្នុង​មួយ​ខែ​ៗ​ត្រូវ​គេ​ដឹង​ថា មាន​ចំណូល​ពី​បទល្មើស​រាប់​ម៉ឺន​ដុល្លារ ។

ប្រភព​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​សកម្មភាព​ជំនួញ​ឈើ​ប្រណីត​ធ្វើ​ចរាចរណ៍​ដោយ​រលូន ក្រុម​ឈ្មួញ​ដឹក​តាម​រថយន្ត​គ្រប់​ប្រភេទ មាន​រថយន្ត​ស៊េរី​ទំនើប រថយន្ត​ធុន​ធំ ដឹក​តាម​ផ្លូវជាតិ​លេខ​៧៨ ឆ្ពោះទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​អូ​រយ៉ា​ដាវ ក្នុង​មួយ​ថ្ងៃ​ៗ​មិន​តិច​ជាង​២០ ទៅ​៣០​គ្រឿង​ឡើយ ។ ជាក់ស្តែង រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង និង​ស្ត្រី​ជា​ម្ចាស់​ឈើ​ដែល​មានឈ្មោះ​ស្រី​តី ដែល​ជា​ឈ្មួញ​ដឹកឈើ​ប្រណីត​ខុសច្បាប់ បាន​ធ្វើ​សកម្មភាព​ដឹកឈើ​ទៅ​ស្តុក​នៅផ្ទះ​ជនជាតិ​វៀតណាម​ខាងលើ ។

ចំណែក​ស្ត្រី​ឈ្មោះ​តី ដែល​ជា​ឈ្មួញ​ឈើ​បាន​អួត​ថា ការ​ដឹក​ជញ្ជូន​ឈើ​នេះ រូបគេ​មិន​ខ្លាច​ការ​បង្ក្រាប​នោះ​ទេ ព្រោះ​បាន​បង់លុយ​ជូន​មេព្រៃ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ស្ថាប័ន​អស់ហើយ និង​មាន​កងកម្លាំងប្រដាប់អាវុធ​កាង​ពីក្រោយ​ថែម​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព