ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យោធា​​​វរ​សេនា​តូច​​៥១៥បើក​រថយន្ត​​​ទាំងស្រវឹង​​​បុកត្រាក់ទ័រ​រង​របួសបាក់​​​ភ្លៅ​ម្នាក់ និង​ម្នាក់​​ទៀត​​របួស​​​ស្រាល​

9 ឆ្នាំ មុន

ខេត្ត​​បន្ទា​យ​​មាន​ជ័យ ៖ ​​រថ​យន្តរបស់​​យោធា​​វរ​​សេនា​តូច​​ការពារ​​​ព្រំដែន​លេខ​​៥១៥​ម្នាក់ ​បើក​​លឿន​​ពេល​យប់ ​គួប​​ផ្សំ​​នឹង​​​ស្រវឹង​ផង​នោះ បាន​​បុក​ជាមួយ​ត្រាក់​ទ័រមួយ​គ្រឿង​ បណ្តាល​ឱ្យ​​អ្នក​​រួម​ដំណើរ​ម្នាក់​​រង​​របួស​បាក់​​ភ្លៅ ចំណែក​​អ្នក​​បើក​បរ​រង​របួសស្រាល ​រីឯ​អ្នក​

ខេត្ត​​បន្ទា​យ​​មាន​ជ័យ ៖ ​​រថ​យន្តរបស់​​យោធា​​វរ​​សេនា​តូច​​ការពារ​​​ព្រំដែន​លេខ​​៥១៥​ម្នាក់ ​បើក​​លឿន​​ពេល​យប់ ​គួប​​ផ្សំ​​នឹង​​​ស្រវឹង​ផង​នោះ បាន​​បុក​ជាមួយ​ត្រាក់​ទ័រមួយ​គ្រឿង​ បណ្តាល​ឱ្យ​​អ្នក​​រួម​ដំណើរ​ម្នាក់​​រង​​របួស​បាក់​​ភ្លៅ ចំណែក​​អ្នក​​បើក​បរ​រង​របួសស្រាល ​រីឯ​អ្នក​បើក​​​ត្រាក់ទ័រ ​ក្រោយ​ពី​កើតហេតុ​​បាន​រត់គេច​ខ្លួន​​បាត់ ​ដែល​ហេតុការណ៍​​នេះ  ​កើ​តឡើង​កាលពី​​វេលា​ម៉ោង​០៦ ​និង​៤៩​នាទី​យប់​​ថ្ងៃ​ទី​៣០​ ​មេសា ២០១៥ ស្ថិត​នៅ​ចន្លោះ​បង្គោល​ខ្សែភ្លើង​​លេខ​​០១៧៤ ខាង​លិច​វិទ្យាល័យ ​ហ៊ុន  សែន​ ឈ្នួ​រ​​មាន​​ជ័យ ​​ក្នុង​ភូមិ​​គោក​ទ្រាស ឃុំ​​ឈ្នួ​​រ​មាន​​ជ័យ ស្រុក​​ព្រះនេត្រព្រះ ខេត្ត​​បន្ទាយ​​មាន​​ជ័យ ។

លោក​​អនុសេនីយ៍ត្រី​​ភ្លឹង វិចិត្រ នាយ​ផ្នែក​​សណ្តាប់ធ្នាប់​នៃ​អធិការ​ដ្ឋាន​នគរបាល​​ស្រុក​ព្រះនេត្រ​ព្រះ​បាន​ប្រាប់ឱ្យ​​ដឹង​ថា ​​ដំបូង​​មាន​រថ​យន្ត​​១​គ្រឿង​ម៉ាក​​កាមរី ​ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ​ភ្នំពេញ 2J.7920 បើកបរ​​ដោយ​ឈ្មោះ​ព្រឹម  ជុន ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ មាន​ទីលំ​នៅ​ភូមិ​​អូរ​អំបិល សង្កាត់​អូរ​​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមាន​ជ័យ បម្រើ​​ការ​​ជា​យោធា​​ក្នុង​អង្គភាព​វរ​សេនា​​តូច​ការពារ​ព្រំដែន​​លេខ​​៥១៥ និង​អ្នក​រួម​ដំណើរ​​ម្នាក់​​ទៀត​​ឈ្មោះ​ជិន សម្ផស្ស ភេទ​ប្រុស ​អាយុ​​៣៤​ឆ្នាំ រស់​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​​ជ្រៅ ខេត្តបន្ទាយ​មាន​ជ័យ ​បម្រើការ​​ជា​យោធា​​ក្នុង​អង្គភាព​វរ​​សេនា​តូច​ការពារ​​ព្រំដែន​លេខ​​៥១៥​ដែរ ។​

រថយន្ត​បាន​​បើក​ក្នុង​ទិស​ដៅ​ពី​កើត​​ទៅ​លិច ស្រប​ទិស​​គ្នា លុះ​​ពេល​ដល់​ចំណុច​​កើតហេតុ រថយន្ត​បាន​បើក​បុក​ត្រាក់ទ័​រ​ពីក្រោយ​បណ្តាល​​ត្រាក់​ទ័រ​​ក្រឡាប់​ផ្ងារ​ជើង​ឡើង​លើ​ខូចខាត​​ធ្ងន់ រីឯ​អ្នកបើកបរ​​ត្រាក់ទ័រ​បាន​​លោត​ចុះ រួច​រត់គេច​​ខ្លួន​បាត់ ចំពោះ​រថយន្ត​ខូច​ធ្ងន់​​ផ្នែក​ខាង​​មុខ ។​ ចំ​​ពោះ​អ្នកបើកបរ​រ​ថយន្ត​របួសស្រាល​ និង​អ្នក​រួម​ដំណើរ​របួសធ្ងន់​បាក់​ភ្លៅ​ខាងស្តាំ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព