ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឌុប​ភ្ញៀវ​គេច​អ្នក​ដើរ​ឆ្លង​ផ្លូវ​ដួល​ រថយន្ត​ដឹក​ដី​មក​ពី​ក្រោយ​កិន​ស្លា.ប់ម្នាក់

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​ធុន​ធំកិន​ស្លា.ប់​​យ៉ាង​អាណោចអាធ័ម​​ក្នុង​ថ្លុកឈាម ​​កាលពី​វេលា​ម៉ោង១​ និង៥០​នាទីរសៀល​ ថ្ងៃ​ទី៣០ ​មេសា ​២០១៥ ​​តាម​បណ្តោយ​​ផ្លូវ​លេខ​៣៧១ ក្បែរ​រោង​ចក្រ​អេស​

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​ធុន​ធំកិន​ស្លាប់​​យ៉ាង​អាណោចអាធ័ម​​ក្នុង​ថ្លុកឈាម ​​កាលពី​វេលា​ម៉ោង១​ និង៥០​នាទីរសៀល​ ថ្ងៃ​ទី៣០ ​មេសា ​២០១៥ ​​តាម​បណ្តោយ​​ផ្លូវ​លេខ​៣៧១ ក្បែរ​រោង​ចក្រ​អេស​អិល ក្នុង​ភូមិ​ប្ញស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​។

​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​មាន​គ្រោះថ្នាក់​នេះ​ គេ​​​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធុនC១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Z 0250 ឌុ​ប​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាមបណ្តោយ​ផ្លូវ​លេខ ៣៧១ ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ជិះ​ហួស​ច្រក​ទ្វារ​រោងចក្រ អេស អិ​ល បាន​ប្រហែល​ជាង២០០ម៉ែត្រ ស្រាប់តែ​ចាប់​ហ្វ្រាំង​គេច​អ្នក​ដើរ​ឆ្លងផ្លូវ បណ្តាលឱ្យដួល​ ហើយជើង​ទាំង​ពីរកៀប​ជាប់​នឹង​ម៉ូតូ ចំណែក ពាក់កណ្តាល​ខ្លួន​រហូត​ដល់​ក្បាលត្រូវ​រថយន្ត​ដឹក​ដី​​ធុន​ធំមួយ​គ្រឿង​កំពុង​បើក​លឿន​មក​ពីក្រោយ​​កិន​ខ្ទេចបណ្តាល​​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ថ្លុកឈាម​តែ​ម្តង​ទៅ ។

ចំណែក​បុរស​ជា​ភ្ញៀវ​ដែល​ជិះ​ម៉ូតូ​ពីក្រោយ​មិន​មាន​រង​របួស​ទេ ដោយសារ​ពេល​ដួល​ម៉ូតូ​រូបគាត់​ខ្ទាត​ទៅ​ខាង​ចិញ្ចើម​ផ្លូវ​។ ប្រភព​ដដែលបាន​បន្ត​ថា ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​​បាន​បើករថយន្ត​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែលឃើញ​ហេតុការណ៍​នាំ​គ្នា​​​ជិះ​ម៉ូតូ​ដេញ​ឃាត់​បាន​នៅ​ចម្ងាយពី​កន្លែង​កើតហេតុ​ប្រមាណ​ជាង៣០០ម៉ែត្រ ​​អ្នកបើកបរ​ភ័យ​ស្លន់ស្លោ​ក៏​ចុះ​ពី​លើរថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​។

​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​​​សមត្ថកិច្ច​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​សព​ទេ ដោយសារ​នៅ​ជាប់​ខ្លួន​របស់​សព​មិន​មាន​ប័​ណ្ណ​សម្គាល់​ខ្លួន​ឡើយ ចំណែក​អ្នក​ជិះ​ម៉ូតូ​ពីក្រោយ​មាន ឈ្មោះ មាស ប៊ី ភេទ​ប្រុស​អាយុ២៦ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ៤ សង្កាត់​អូរ​ឬ​ស្សី ខណ្ឌ៧​មក​រា ត្រូវ​សមត្ថ​កិច្ច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព