ខេត្តកំពង់ចាម ៖ ក្រោមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទីបំផុតប្រមាញ់បានជនសង្ស័យព្រូរថយន្តឈ្មោះឈឿន ស្រ៊ឺ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រាំជើង ឃុំស្រម៉ ស្រុកជើងព្រៃ ជាប់ពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបើករថយន្តចូលទៅបុកក្បួនព្រះទីន័ង បណ្តាលឱ្យសម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា ព្រមទាំងកងអង្គរក្សរបួសធ្ងន់-ស្រាល រហូតដល់ទៅ៨នាក់នៅស្រុកព្រៃឈរកន្លងទៅ ។
លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្តមានប្រសាសន៍ឱ្យដឹងកាលពីរសៀលថ្ងៃទី២៩ មេសា ២០១៥ នេះ ថា ព្រូរថយន្ត ឬជំនួយការបើកបររថយន្តខាងលើនេះ បានត្រូវក្រុមសាច់ញាតិដឹកយកទៅលាក់រហូតជិតដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង-កំពង់ចាម ហើយត្រូវលោកបញ្ជាឱ្យកម្លាំងគនរបាលក្រោមឱវាទបើកការតាមប្រមាញ់ស្វែងរកចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី២៧ មេសា តាមបញ្ជារបស់លោកព្រះរាជអាជ្ញាខេត្ត រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ ។
លោកស្នងការនគរបាលខេត្តមានប្រសាសន៍បន្តថា កាលពីព្រឹកថ្ងៃកើតហេតុម៉ោង១២ថ្ងៃទី២៥ មេសា ២០១៥ រថយន្តដឹកដីធុនធំ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 3B-4405 ដោយបានដឹកដីចេញពីស្រុកជើងព្រៃ ក្នុងទិសដៅពីលិចមកកើតលើកំណាត់ផ្លូវជាតិលេខ៧ ។ ស្របពេលបើកមកដល់ត្រង់ភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ក៏បានទៅបុកក្បួនរថយន្តព្រះទីន័ងរបស់សម្តេចក្រុមក្រុមព្រះ និងអ្នកម្នាង ខណៈនោះបណ្តាលឱ្យរថយន្តប្រភេទ BMW របស់សម្តេចក្រុមព្រះ រងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ រួចទៅបុករថយន្តតូយ៉ូតា១បាំងកន្លះរបស់កងអង្គរក្សថែមពីលើ បណ្តាលឱ្យរបួសធ្ងន់-ស្រាលរហូតដល់ទៅចំនួន៨នាក់ ។
ដូច្នេះមិនមានអ្នកណាម្នាក់បានឃើញនោះទេ អាចព្រូខាងលើបើក ក៏អាចថាបាន ដោយសារតៃកុងមានការនឿយហត់ ទោះជាយ៉ាងណាក្តី ត្រូវតែឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីសិន ចំពោះអ្នកបើកបរដែលបានរត់គេចខ្លួននោះ រូបលោកនឹងដឹកនាំកម្លាំងជំនាញតាមប្រមាញ់ស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន ។
ព្រូរថយន្តឈ្មោះឈឿន ស្រ៊ឺ ឆ្លើយថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៥ មេសា នោះ រថយន្តបែនបានដឹកដីចេញពី ឃុំស្តើងជ័យ ស្រុកជើងព្រៃ ដោយឈប់ចូលហូបបាយនៅកន្លែងមួយ រួចបន្តដំណើរមកកាន់កន្លែងការដ្ឋានធ្វើផ្លូវនៅទឹកឆា ស្រុកព្រៃឈរ ។
តែមិនទាន់ទៅដល់ផងនោះ ក៏បានជួបនឹងហេតុកការណ៏គ្រោះថ្នាក់ចរាចរណ៍ទៅបុកក្បួនរថយន្ត មុននឹងបុកដំបូងមានរថយន្ត១គ្រឿង នៅខាងមុខរថយន្តរបស់គេ ពេលដែលបើកកៀររថយន្តនោះ ទំនងជាប្រុងឈប់ក្នុងទិសដៅពីលិច ទៅកើត ភ្លាមៗអ្នកបើកបរឈ្មោះរ៉ុន បានបួងចង្កូតងាកឆ្វេង ក៏ទៅបុកក្បួនរថយន្តតែម្តង ។
សូមបញ្ជាក់ថា កាលពីវេលាព្រឹកថ្ងៃទី២៩ មេសា នេះ ព្រូរថយន្តត្រូវបានកម្លាំងការិយាល័យចរាចរណ៍ខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្តហើយដែរ ៕
ក្បួនព្រះទីន័ងសម្តេចក្រុមព្រះជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ចាម
រកឃើញអត្តសញ្ញាណប័ណ្ណ១សន្លឹកលើរថយន្តដឹកដី ដែលបុកជាមួយក្បួនព្រះទីន័ងសម្តេចក្រុមព្រះ
សមត្ថកិច្ចកំពុងតាមប្រមាញ់ជនបង្កគ្រោះថ្នាក់ចរាចរណ៍លើក្បួនព្រះទីន័ងសម្តេចក្រុមព្រះ
អ្នកនំាពាក្យ ៖ ករណីសម្តេចក្រុមព្រះជួបគ្រោះថ្នាក់ចរាចរណ៍ជាការគ្រោងទុក និងអ្នកម្នាងផល្លាត្រៀមបញ្ចូនទៅព្យាបាលនៅក្រៅប្រទេសថ្ងៃនេះ
អ្នកម្នាងផល្លាត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសសិង្ហបុរី
ចែករំលែកព័តមាននេះ