ខេត្តកំពង់ចាម ៖ បើតាមឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឱ្យដឹងកាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី២៥ មេសា ២០១៥ នេះថា បន្ទាប់ពីសមត្ថកិច្ចធ្វើការឆែកឆេរលើរថយន្តដឹកដីដែលបង្កគ្រោះថ្នាក់ចរាចរណ៍រួច ឃើញមានអត្តសញ្ញាណប័ណ្ណមួយសន្លឹកនៅក្នុងរថយន្តនោះត្រូវគេសន្និដ្ឋានថា អាចជារបស់អ្នកបើកបររថយន្តដឹកដីដែលបានរត់គេចខ្លួនកាត់តាមវាលស្រែ បន្ទាប់ពីបង្កហេតុរួច ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២ថ្ងៃដដែលនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅចំណុចភូមិខ្វឹតធំ ឃុំខ្វិត ស្រុកព្រៃឈរ ខេត្តកំពង់ចាម រវាងរថយន្តដឹកដីបុកជាមួយក្បួនព្រះទីន័ងរបស់សម្តេចក្រុមព្រះ ខណៈបើកបញ្ច្រាសទិសគ្នា ដែល គ្រោះថ្នាក់នេះបង្កឱ្យមានរបួសធ្ងន់-ស្រាលសរុបចំនួន៨នាក់ ក្នុងនោះមានសម្តេចក្រុមព្រះ និងអ្នកម្នាងផងដែរ ដែលរងរបួសស្រាល ។
ចែករំលែកព័តមាននេះ