ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នាយក​​វិទ្យាល័យ ហ៊ុន សែន តំបែរ ជិះម៉ូតូ​បុក​រង្វង់​មូល​ផ្សារ​បោកក្បាលធ្លាយ​ខួរ​ស្លា.ប់

9 ឆ្នាំ មុន

ខេត្ត​​​ត្បូង​​ឃ្មុំ​ ៖​ រង្វង់​​មូល​​ផ្សារ​​តំបែរ​​បាន​​ឆក់​​ជីវិត​លោកនាយ​ក​វិទ្យា​ល័យ​ ហ៊ុន សែន តំបែរ ឈ្មោះ​ស៊ន សុ​ភី​ អាយុ​​៤៧​​ឆ្នាំ ​​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​​​បោក​​ក្បាល​​ស្លា.ប់​​ភ្លាម​ៗ​ កាល​ពី​វេលា​ម៉ោង​១១ និង​១៥​នាទី​យប់​ថ្ងៃ​ទី​​២២ មេ​សា ២០១៥

ខេត្ត​​​ត្បូង​​ឃ្មុំ​ ៖​ រង្វង់​​មូល​​ផ្សារ​​តំបែរ​​បាន​​ឆក់​​ជីវិត​លោកនាយ​ក​វិទ្យា​ល័យ​ ហ៊ុន សែន តំបែរ ឈ្មោះ​ស៊ន សុ​ភី​ អាយុ​​៤៧​​ឆ្នាំ ​​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឱ្យ​​​បោក​​ក្បាល​​ស្លាប់​​ភ្លាម​ៗ​ កាល​ពី​វេលា​ម៉ោង​១១ និង​១៥​នាទី​យប់​ថ្ងៃ​ទី​​២២ មេ​សា ២០១៥ ស្ថិត​​នៅ​ភូមិ​​តំបែរ ឃុំ​​តំបែរ ស្រុក​​តំបែរ ។

លោក​​វរ​សេនី​យ៍​​ត្រី ហុង គឹ​ម​​ហឿ​ន អធិការ​នគរ​បាល​​ស្រុក​​តំបែរ​បាន​ប្រាប់​ឱ្យ​​ដឹង​​ថា កាល​ពី​វេលា​ល្ងាច​ថ្ងៃ​ខាងលើ​ មាន​កម្ម​វិធី​ជប់​លៀងមួយ​​នៅ​អង្គភាព​យោធា​​​ក្នុងស្រុក​​តំ​បែរ ដោយ​មាន​មន្ត្រីរាជការ​​ កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់បាន​ទៅ​ចូលរួម​​យ៉ាង​អធិក​អធម ​។

លោក​​បន្ត​ថា ក្នុង​ពេល​នោះ​ លោកគ្រូសុ​ភី នាយក​​វិទ្យាល័យ​ហ៊ុន សែន តំបែរ  ក៏​ឃើញ​មាន​​វត្តមាន​ក្នុង​ពិធី​​នោះ​​ដែរ  រហូត​ដល់​ដល់​​ពេល​យប់​ ​នៅ​ពេល​ដែល​​រូប​លោក​បាន​បើករ​ថយន្ត​ ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​​វិញក្នុង​ទិស​ដៅ​ពី​ត្បូងទៅ​ជើង ចម្ងាយ​ប្រហែលជា​៣០​ម៉ែត្រ លោកបាន​ឃើញ​​​ម៉ូតូ​​ម៉ាក​​ឌ្រី​ម​​១​គ្រឿងរបស់លោក​នាយក​កំពុង​តែ​បើក​​ពី​ខាង​​មុខ ​ដោយ​ប្រើប្រាស់ល្បឿន​យ៉ាងលឿន​​ ក៏​​ជ្រុល​ទៅ​បុក​រង្វង់​​​មូល​​ផ្សារ​​តំបែរ​​ពេញទំហឹង ហើយ​ម៉ូតូ​បាន​ផ្លោង​ឡើង​​លើ​កម្ពស់​ប្រហែល​៣​ម៉ែត្រ​ រួច​បាន​​ធ្លាក់​មក​​វិញ ​ពេលឃើញ​លោក​គ្រូ​សុ​ភី បាន​ស្លាប់​ដោយបែកក្បាល​​ធ្លាយ​ខួរ​ចេញ​​​ក្រៅ​គួរ​ឱ្យរន្ធត់ ​។

ចំពោះ​​មូលហេតុ​នេះ​ គឺ​ដោយសារ​ប្រើប្រាស់​​ល្បឿន​លើស​កម្រិត ហើយ​លោក​​គ្រូ​​មាន​ផ្ទុក​ជាតិ​អាល់​កុល ​ទើប​គេច​រង្វង់​មូល​​មិន​ទាន់​បុក​លាន់​​ដូច​រន្ទះ បណ្តាល​ឱ្យ​​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ​