ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បបួល​ប្រពន្ធគេ​មានផ្ទៃពោះ៧ខែ​​ផឹកស៊ី ស្រវឹងនាំនាងឡើងឋាន​សួគ៌

9 ឆ្នាំ មុន

ខេត្ត​ពី​កំពង់ធំ​ ៖ ជនសង្ស័យម្នាក់​ឈ្មោះ​ជុំ ផ​ល្លី ​អាយុ​៤៤​ឆ្នាំ ​ត្រូវបានប្តី​ស្រ្តីរងគ្រោះ​ប្តឹងឱ្យ​មត្ថតិច្ចឃាត់​ខ្លួន​បានភ្លាមៗ ខណៈកំពុងតែ​​​រំលោ.ភប្រពន្ធ​​របស់​ខ្លួន ដែល​ហេតុការណ៍នេះ​កើតឡើងកាលពី​ល្ងាច​ថ្ងៃ​ទី​២ មេ​សា ២០១៥ ស្ថិត​ភូមិ​​ក្រ​វ៉ា ឃុំ​ក្រ​វ៉ា ​ស្រុក​បារាយ​​ណ៍​ ។

​ខេត្ត​ពី​កំពង់ធំ​ ៖ ជនសង្ស័យម្នាក់​ឈ្មោះ​ជុំ ផ​ល្លី ​អាយុ​៤៤​ឆ្នាំ ​ត្រូវបានប្តី​ស្រ្តីរងគ្រោះ​ប្តឹងឱ្យ​មត្ថតិច្ចឃាត់​ខ្លួន​បានភ្លាមៗ ខណៈកំពុងតែ​​​រំលោភប្រពន្ធ​​របស់​ខ្លួន ដែល​ហេតុការណ៍នេះ​កើតឡើងកាលពី​ល្ងាច​ថ្ងៃ​ទី​២ មេ​សា ២០១៥ ស្ថិត​ភូមិ​​ក្រ​វ៉ា ឃុំ​ក្រ​វ៉ា ​ស្រុក​បារាយ​​ណ៍​ ។

​​លោកវរ​សេនី​យ៍​ឯក កែ ខាន់​ណា​រ៉ា ស្នងការ​រង​នគរបាល​ខេត្តកំពង់ធំ និង​ជា​ប្រធាន​ការិយាល័យ​ព្រហ្ម​ទណ្ឌ​បាន​ឱ្យ​ដឹង​ថា​ ​កាលពី​​វេលា​ម៉ោង​ខាងលើ ជនសង្ស័យ​រូបនេះនិង​ស្ត្រី​រង​គ្រោះអាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ​ដោយនាង​កំពុងមាន​ផ្ទៃពោះ​៧​ខែ​ផង ​​ត្រូវ​ជនសង្ស័យ​​​ដឹងថា ស្ត្រី​រង​គ្រោះ​នាង​ចូល​ចិត្ត​ផឹក គេ​ក៏​បាន​ទិញ​ស្រា​មក​នាំ​គ្នា​​៤-៥​នាក់ អង្គុយ​ផឹកស៊ី​នៅ​លើ​ផ្ទះ​ម្តាយ​មីង ​ដែល​នៅ​ជិត​​គ្នា ចំណែក​ប្តី​របស់​ស្ត្រី​រង​គ្រោះឈ្មោះ​ម៉ែ​ន សៀន អាយុ​៤១​ឆ្នាំ មិន​បាន​ចូលរួម​ផឹកស៊ី​ជាមួយ​នោះ​ទេ​ ។

លុះដល់ទឹក​ប្តូរ​និស្ស័យ​ចូលខ្លួន​ស្រវឹង​ជោក​ជាំ​រៀង​ៗ​ខ្លួន​​ទៅ មិត្តភក្តិដទៃ​ទៀត​​បានទៅ​ផ្ទះ​អស់ នៅ​សល់​តែ​​ជនសង្ស័យ​និង​ស្ត្រី​រង​គ្រោះ​តែ​២​នាក់ប៉ុណ្ណោះ ខណៈ​​ត្រូវ​តណ្ហា​ពុះ​ក​ញ្ច្រោ​ល​ព្រោះតែ​ស្រា​ចូល​ខ្លួន ពួក​គេ​ទាំង​២​នាក់​​ក៏​​ឡើង​ទៅ​លេង​​ឋាន​សួ​គ៌តែម្តង ​ខណៈ​​ដែល​​កំពុង​តែ​បើក​ប្រតិបត្តិការ​​​នោះ ត្រូវប្តី​​​មក​ទាន់ ក៏​ប្តឹង​សមត្ថកិច្ចឱ្យ​ចាប់ខ្លួន​​តែ​ម្តង​​ ។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ខាងលើ​នេះ ​ក៏​មាន​មតិ​របស់​ប្រជាពលរដ្ឋ​ដែល​ដឹង​​ហេតុ​ការ​ណ៍​នាំ​គ្នា​និយាយ​រិះគន់​ថា​ មិន​គួរ​ណា​​ស្ត្រី​​រង​គ្រោះ​​មាន​ផ្ទៃពោះ​៧​ខែ​ហើយ មិន​គោរព​ក្រម​សីលធម៌​ជា​ស្ត្រី​នោះទេ ព្រោះ​ខ្លួន​មាន​​ស្វាមី និង​មានកូន​ប្រុស​-ស្រីទៅ​ហើយ បែរជា​ទៅ​​អង្គុយ​ផឹក​​ស្រា​ជាមួយ​ប្រុស​​ឈ្មោល រហូត​ដល់​គេ​បំពាន​លើ​រូប​កាយ ហើយ​យកលេះថា​ មក​ពី​ស្រវឹងស្រា​លែង​ដឹងខ្លួន​នោះ ​​​តើ​វា​សម​ដែ​រឬ​ទេ? ​​