រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវនប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់អាក្រាតកាយនៅក្នុងព្រៃមួយកន្លែងស្ថិតនៅមុខវត្តស្រះស្រង់ ក្នុងភូមិសាឡូង សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ មេសា នេះ ហើយត្រូវគេសង្ស័យថាស្លាប់ដោយសារតែផឹកស្រាស្រវឹងជ្រុល អត់ហូបបាយរហូតខ្យល់គរស្លាប់។
បុរសដែលស្លាប់នោះឈ្មោះ ឆាង អាយុប្រហែល៣៥ឆ្នាំ មានស្រុកកំណើតនៅក្នុងខេត្តតាកែវ សព្វថ្ងៃស្នាក់នៅមិនពិតប្រាកដ ពេលនេះប៉ូលិសបានប្រគល់សពទៅឲ្យព្រះសង្ឃនៅក្នុងវត្តស្រះស្រង់ធ្វើបុណ្យតាមប្រពៃណី ព្រោះកាលពីមុនបុរសនេះ ធ្លាប់ស្នាក់នៅក្នុងវត្តនោះដែរ។
តាមប្រពព័ត៌មានបានឲ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើល មានប្រជាពលរដ្ឋទៅបត់ជើងនៅក្នុងព្រៃនោះ ហើយក៏បានប្រទះឃើញសាកសពបុរសនោះ ដេកស្លាប់អាក្រាតកាយ ទើបមានកាភ្ញាក់ផ្អើលរាយការណ៍ប្រាប់ប៉ូលិសឲ្យចុះទៅពិនិត្យមើល ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារតែផឹកស្រាច្រើនពេក និងអត់ហូបបាយទើបត្រូវខ្យល់គរស្លាប់បែបនេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះខាងលើអត់មានសាច់ញាតិនៅម្ដុំកន្លែងកើតហេតុនោះទេ ហើយបុរសនោះបានចាកចេញពីស្រុកកំណើតជិត១០ឆ្នាំហើយ គឺមកតាមបងប្រុសដែលមានប្រពន្ធនៅក្នុងភូមិខាងលើនោះ។ ប៉ុន្តែក្រោយមកបងប្រុសរបស់គាត់បានចាកចេញពីភូមិនោះទៅរស់នៅកន្លែងផ្សេងវិញ បុរសនោះក៏បានទៅស្នាក់នៅបម្រើព្រះសង្ឃក្នុងវត្តខាងលើ ហើយនៅក្នុងពេលស្នាក់នៅក្នុងវត្តនោះ បុរសនេះបានផឹកស្រាស្រវឹងរាល់ថ្ងៃ អត់ហូបបាយទេ ខណៈនោះព្រះសង្ឃបានស្ដីប្រដៅ តែមិនស្ដាប់ទេ។ មិនតែប៉ុណ្ណោះ បានចាកចេញពីវត្ត និងដើរបែបអនាថា ផឹកស្រវឹងអួរទីនួ អត់បាយអត់ទឹក រហូតដល់ស្លាប់បែបនេះតែម្ដង៕
ចែករំលែកព័តមាននេះ