ខេត្តប៉ៃលិន ៖ បើទោះបីជាបច្ចុប្បន្ននេះ ពិភពលោកមានបច្ចេកវិទ្យារីកចម្រើនយ៉ាងណាក៏ដោយ តែគេសង្កេតឃើញថា អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅតែដិតដាមជាប់ក្នុងជំនឿអរូបីយ៍នៅឡើយ ។
ជាក់ស្តែង មានលោកយាយចំណាស់ម្នាក់រស់នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ចម្ងាយពីទីរួមខេត្តប្រហែល៤គីឡូម៉ែត្រ ត្រូវបានល្បី
តៗគ្នាថា មានបារមីអ្នកសច្ចំចំនួន២អង្គចូលសណ្ឋិត ហើយពូកែទស្សន៍ទាយពីជតារាសីតាមសន្លឹកបៀ បញ្ចុះមន្តស្នេហ៍ ស្រោចទឹករំដោះគ្រោះឧបទ្រុពចង្រៃ ដោយមានអ្នកមកពឹងពរគ្រប់២៥ខេត្ត-ក្រុងឥតដាច់ជារៀងរាល់ថ្ងៃ ។
លោកយាយដែលមានបារមីសច្ចំសណ្ឋិតខាងលើ ឈ្មោះស្រី នី ហៅយាយចាង អាយុ៧៣ឆ្នាំ មានស្រុកកំណើតនៅភូមិបាយដំរាម ឃុំបាយដំរាម ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ជារៀងរាល់ថ្ងៃគេសង្កេតឃើញ នៅក្រោមម្លប់ដើមស្វាយដ៏ត្រឈឹងត្រឈៃត្រជាក់ស្រួលក្បែរផ្ទះលោកយាយ មានមនុស្សក្មេងចាស់ប្រុសស្រីចេញចូ-លជាហូរហែរ ដើម្បីឱ្យលោកយាយទស្សន៍ទាយមើលពីការរកស៊ី ស្រោចទឹករំដោះគ្រោះចង្រៃ ទាយពីអនាគតកាល ទាយពីយីអ៊ុនឡើង ឬធ្លាក់ចុះជាដើម ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ