រាជធានីភ្នំពេញ ៖ ស្នេហាខុសតម្រា នារីម្នាក់បានតែងខ្លួនធ្វើជាមនុស្សប្រុស ហើយបានព្យាយាមរត់ចូលរថយន្តប៉ងសម្លាប់ខ្លួន ព្រោះតែខឹងស្រីស្នេហ៍បែកចិត្ត នៅវេលាម៉ោង១និង២០នាទីអាធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា នៅទល់មុខប៉ុស្តិ៍ផ្សារដើមគ ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញ នារីដែលតែងខ្លូនធ្វើមនុស្សប្រុស ( លេសស្បៀន) បានឈរនិយាយទូរស័ព្ទនៅតាមដងនៅកន្លែងកើតហេតុខាងលើ ដោយនិយាយជាមួយនារីម្នាក់ទៀតដែលអះអាងថាជាសង្សារបស់នាង ក្រោយពីនិយាយទូរស័ព្ទចប់ ស្រាប់តែនាងលេសស្បៀនបានស្រែកយំខ្លាំងៗ មើលទៅទំនងជាឈឺចិត្តខ្លាំងណាស់ ។ បន្ទាប់ពីឈរស្រែកយំមិនបានប៉ុន្មានផងនារីលេសស្បៀនរូបនោះ បានរត់ចូលរថយន្តដែលគេកំពុងធ្វើចរាចរតាមដងផ្លូវ ប៉ងសម្លាប់ខ្លួន តែត្រូវអ្នកឃើញហេតុការណ៍ជួយឃាត់ទាន់ពេលវេលា ។
ក្រោយពីប៉ងសម្លាប់ខ្លួនមិនបានសម្រេចនាងលេសស្បៀនខាងលើ ក៏ហៅម៉ូតូឌុបជិះចេញពីកន្លែងកើតហេតុបាត់តែម្តង បន្ទាប់ពីស្រីស្នេហ៍ទូរស័ព្ទមកលួងលោមនោះ ។ ជាមួយគ្នានោះប្រជាពលរដ្ឋបាននិយាយតៗគ្នាថាយ៉ាប់ណាស់ក្មេងៗឥឡូវ មានស្នេហ៍ខុសតម្រា ពេលដែលខឹងគ្នាជ្រើសរើសយកការសម្លាប់ខ្លួន ហើយមករត់ចូលរថយន្តនេះមិនរងគ្រោះ បើរងគ្រោះវានិងមានបញ្ហាដល់អ្នកមានរថយន្តជិះថែមទៀតផង ៕
ចែករំលែកព័តមាននេះ