រាជធានីភ្នំពេញ៖ ប្រមាណជា១ខែចុងក្រោយនេះ ចេះតែមានចោរកាត់សោរទ្វារយកទ្រព្យសម្បត្តិ ជាហេតុធ្វើឲ្យអ្នកភូមិមានការប្រុងប្រយ័ត្ន ហើយដាក់វេណគ្នា ដើម្បីខ្លមចាំមើល ក៏ប្រទះឃើញក្រុមចោរអាយុ១៥ឆ្នាំម្នាក់កំពុងផ្លោះរបងចូលទៅក្នុងដីឡូត៍ ដែលនៅក្នុងនោះមានសុទ្ឋតែបន្ទប់ជួល ។ ភ្លាមៗនោះអ្នកភូមិ ក៏ចាំមើលឃើញចោរខាងលើដើរសំដៅទៅបន្ទប់ជួលបម្រុងកាត់សោរ ក៏នាំគ្នាឡោមព័ទ្ឋចាប់បានម្នាក់ រីឯ២នាក់ទៀតចាំមើលផ្លូវបានដាក់មេប្រូចបាត់ស្រមោល ។កាលវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ដោយសារតែមានការខឹងសម្បាពេក ព្រោះនៅក្នុងដីឡូត៍ខាងលើមានសុទ្ឋតែបន្ទប់ជួល ហើយប្រមាណជា១ខែចុងក្រោយនេះមានចោរផ្លោះរបងចូលកាត់សោបន្ទប់លួចយកទ្រព្យសម្បត្តិ ជាញឹកញយពេកទើបអ្នកមានបន្ទប់ជួលនៅក្នុងដីឡូត៍នោះ នាំគ្នាដាក់វេណចាំខ្លមមើល ។ ស្រាប់តែនៅវេលាកើតហេតុខាងលើ ក៏ប្រទះឃើញ ហើយបានចាប់ចងស្លាបសេកទៅក្រោយ ចងភ្ជួរជាមួយដើមឈើ រួចទើបប្តឹងទៅសមត្ថកិច្ចប៉ូលិសមូលដ្ឋាន ទៅនាំខ្លួនជនសង្ស័យខាងលើទៅធ្វើកាសាកសួរនៅប៉ុស្តិ៍ទឹកថ្លា ៕
ចែករំលែកព័តមាននេះ