រថយន្តកាម៉ាស្សកិននារីម្នាក់បែកក្បាលស្លា.ប់នៅតាមផ្លូវជាតិលេខ៦
ខេត្តសៀមរាប៖ នារីម្នាក់ត្រូវរថយន្តកាម៉ាស្សបើកកៀររួចកិនបែកក្បាលស្លា.ប់យ៉ាងអាណោចអាធម័នៅកណ្តាលផ្លូវ រីឯអ្នកបើកបរបានគេចខ្លួនបាត់ស្រមោល ។
ខេត្តសៀមរាប៖ នារីម្នាក់ត្រូវរថយន្តកាម៉ាស្សបើកកៀររួចកិនបែកក្បាលស្លា.ប់យ៉ាងអាណោចអាធម័នៅកណ្តាលផ្លូវ រីឯអ្នកបើកបរបានគេចខ្លួនបាត់ស្រមោល ។
ខេត្តសៀមរាប៖ នារីម្នាក់ត្រូវរថយន្តកាម៉ាស្សបើកកៀររួចកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធម័នៅកណ្តាលផ្លូវ រីឯអ្នកបើកបរបានគេចខ្លួនបាត់ស្រមោល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី២៨ មីនា ២០១៥ នៅចំណុចលើដងផ្លូវជាតិលេខ៦ក្នុងភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ត្រី ទេព ពុំសែន បានប្រាប់កោះសន្តិភាពឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះកើតឡើងដោយសាររថយន្តកាម៉ាស្សបើកក្នុងល្បឿនលឿនទៅកៀរ និងកិនអ្នកបើកបរម៉ូតូម៉ាកធូដេបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងទិសដៅស្របទិសគ្នាពីលិចមកកើត។
លោកបន្តថា រថយន្តបង្កកាម៉ាស្សពណ៌ត្រាវ ពាក់ស្លាកលេខ ក ៥២៩៦ភ្នំពេញ៣ បើកបរត្រូវបានគេស្គាល់ឈ្មោះ ពៅ ភេទប្រុស មានទីលំនៅភូមិថ្មគោល ខេត្តបាត់ដំបង បានគេចខ្លួនបាត់។ លោកបន្តទៀតថា ជនរងគ្រោះមានឈ្មោះ សាំងម៉ាឡៃ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកម៉ូតូម៉ាកធូដេរ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខសៀមរាប ១Q.៩៧០៧។ លោកបន្តទៀតថា មូលហេតុនៃការគ្រោះថ្នាក់ចរាចរនេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន៕
ចែករំលែកព័តមាននេះ