ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​បើករថយន្ត​ដេញ​បុក​ម៉ូតូ​ រេ​ចង្កូត​បុក​រះ​ផ្ទះ​៣​ល្វែង

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ដេញតាម​បុក​​​​​រេច​ង្កូត​​ទៅ​បុក​រះ​ចូល​ផ្ទះ​៣​ល្វែង​នៅ​ជាប់​គ្នា បណ្តាល​ឲ្យ​បែក​កញ្ចក់​ទ្វារ និង​បាក់​ដំបូល​យ៉ាប​នៅ​ខាង​មុខ​ផ្ទះ តែ​មិន​បង្ក​ឲ្យ​រង​របួស​ទេ

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ដេញតាម​បុក​​​​​រេច​ង្កូត​​ទៅ​បុក​រះ​ចូល​ផ្ទះ​៣​ល្វែង​នៅ​ជាប់​គ្នា បណ្តាល​ឲ្យ​បែក​កញ្ចក់​ទ្វារ និង​បាក់​ដំបូល​យ៉ាប​នៅ​ខាង​មុខ​ផ្ទះ តែ​មិន​បង្ក​ឲ្យ​រង​របួស​ទេ ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​​​កាលពី​វេលា​ម៉ោង​១​ និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ​មីនា តាម​ផ្លូវ​បេតុង​វត្ត​អង្គ​តា​មិ​ញ ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​មានឈ្មោះ ច័ន្ទ សីហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅផ្ទះ​អ៊ុត​សក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​ជិះ​ម៉ូតូ​ម៉ាកស្មាស​វី ពណ៌​ខ្មៅ ​​តាម​ផ្លូវ​បេតុង​វត្ត​អង្គ​តា​មិ​ញ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេលមក​ដល់​ចំណុច​ខាងលើ​គាត់​បាន​បត់​ម៉ូតូ​ចូល​ផ្ទះ​អ៊ុតសក់​អត់​មាន​យីហោ ក៏​ត្រូវ​រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2V 4469 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំជិះ​បញ្ច្រាសទិស​គ្នា​​​រេ​ចង្កូត​ដេញ​តាម​បុកម៉ូតូ​របស់​គាត់​ធ្វើ​ឲ្យ​គាត់​ផ្តួល​ម៉ូតូ​ចោល​ ហើយរ​ត់ទៅ​ពួន​នៅ​ជាប់​បង់​ថ្ម​អង្គុយ​លេង​។

ជន​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​គាត់​រត់​ទៅ​ពួន​នោះ​រថយន្តបាន​រេ​ចង្កូត​ទៅ​បុក​រះ​បែក​ទ្វារ​កញ្ចក់​ផ្ទះ​អ៊ុតសក់ ហើយ​ជ្រុល​ទៅ​បុក​បាក់​បង្គោល​ស្លាក​ប៉ាណូ​នៅ​ជាប់​ផ្ទះ​កាត់សក់​អេ​វ័ន ​រួច​ជ្រុល​ទៅបុក​បង្គោល​ដំបូល​យ៉ាប​វេច​បាក់​ផ្ទះ​ជួសជុលម៉ូតូ​មួយ​គ្រឿង​ទៀត ។ បន្ទាប់​ពី​បុក​រះ​ផ្ទះ​៣ល្វែងរង​ការ​ខូច​ខាត​ហើយ​រថយន្ត​បង្ក​ព្យាយាម​បើករ​ត់ទៅ​មុខ​ជិត​២​គីឡូម៉ែត្រ​ទើប​សមត្ថ​កិច្ចឃាត់​បាន ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ បើករថយន្ត​រេ​ពេញ​ផ្លូវ​មក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ទៅ​បុក​រះ​ផ្ទះ​៣​ល្វែង​នៅ​ជាប់​គ្នា ធ្វើ​ឲ្យ​រង​ការ​ខូចខាត តែ​មិន​មាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​មាន​តំណាង​ម្នាក់​ចេញ​មុខ​មក​ដោះស្រាយ​ជំនួស​ដោយ​សង​ទៅ​ផ្ទះ​ដែល​ខូចខាត​មួយ​ល្វែង​ចំនួន​១០០​ដុល្លារ ម្ចាស់ផ្ទះ​មិន​ព្រម ត្រូវ​សមត្ថកិច្ច​យក​រថយន្ត​បង្ក​ទៅ​ដោះស្រាយ​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕