ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​អ្នកដំណើរ​«ក្រុមហ៊ុន​លី​ហុង»​ហោះ​បុក​ខឿន​ប្រព័ន្ធ​លូ​កណ្ដាល​យប់​ស្លា.ប់​១​របួសធ្ងន់​ស្រាល​២៥​នាក់​ដោយសារ​តៃកុង​ដេក​លក់

9 ឆ្នាំ មុន

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​អ្នកដំណើរ​២៥​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល និង​ស្ត្រី​ម្នាក់​បាន​ស្លា.ប់ ដោយសារ​រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ ហោះ​ទៅ​បុក​ថ្ម​បេតុង​ប្រព័ន្ធ​លូរ​បង្ហូ​ទឹក​ទាំង​កំរោល

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់​អ្នកដំណើរ​២៥​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល និង​ស្ត្រី​ម្នាក់​បាន​ស្លាប់ ដោយសារ​រថយន្ត​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​ ហោះ​ទៅ​បុក​ថ្ម​បេតុង​ប្រព័ន្ធ​លូរ​បង្ហូ​ទឹក​ទាំង​កំរោល កាលពី​វេលា​ម៉ោង​២​ និង​២៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែមីនា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំនុច​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ដែល​គេ​សង្ស័យ​ថា​បណ្ដាល​មក​ពី​អ្នកបើកបរ​ដេក​លក់​មួយភាំង​ពេល​កំពុង​កាន់ចង្កូត​រថយន្ត​ ។

មន្ត្រី​នគរបាល​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើរ​នោះ​របស់​ក្រុមហ៊ុន​ «​លី​ហុង​» ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-6159 ដោយ​ដឹក​អ្នកដំណើរ​ពេល​យប់​ពី​ភ្នំពេញ​ឆ្ពោះទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ពេល​កំពុង​ធ្វើ​ដំណើរ​ស្រាប់តែ​រថយន្ត​នេះ​រេចង្កូត​ទៅ​ខាងស្ដាំ​ដៃ​ធ្លាក់​ប្រឡាយ បុក​នឹង​ខឿន​​បេតុង​ប្រព័ន្ធ​លូ​ខាង​មុខ​ផ្ទះ​អ្នកស្រុក​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នកដំណើរ​ម្នាក់​ឈ្មោះ​អំ អូន ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ នៅ​ក្រុង​កំពង់ឆ្នាំង ស្លាប់​ភ្លាម​ៗ​ដោយ​កៀប​ជាប់​ក្នុង​រថយន្ត ខណៈ​អ្នកដំណើរ​ចំនួន​២៥​នាក់​ទៀត​រង​របួស ក្នុង​នោះ​មាន​៣​នាក់​រង​របួសធ្ងន់​ ។

គ្មាន​ប្រភព​ ឬ​សាក្សី​ណា​ម្នាក់​បានដឹង​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​រថយន្ត​ដឹក​អ្នកដំណើរ​ខាងលើ​នេះ​ជួប​គ្រោះថ្នាក់​នោះ​ទេ​ ប៉ុន្តែ​បើ​តាម​ការ​អះអាង​ពី​អ្នកដំណើរ​ជិះ​ក្នុង​រថយន្ត​នោះ​ថា មិន​មាន​ឧ​ប​ស័គ្គ​ណាមួយ​ដែល​នាំ​ឲ្យ​រថយន្ត​នេះ​រេចង្កូត​ធ្លាក់​ចេញពី​ផ្លូវ​នោះ​ទេ​ ។ ប្រភព​ដដែល​និយាយ​ថា ពេល​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវត្រង់​សុខ​ៗ​ស្រាប់តែ​រថយន្ត​រេចង្កូត​ចេញពី​ផ្លូវ​ភ្លាម​រំពេច ដែល​គេ​ស​ន្និ​ដ្ធា​ន​ថា មក​ពី​អ្នកបើកបរ​ដេក​លក់​មួយភាំង​ បណ្តាល​ឱ្យ​រថយន្ត​​បាន​ហោះ​ទាំង​កំរោលចូល​ក្នុង​ប្រឡាយ ហើយ​ឆ្លង​ទៅ​បុក​កំទេច​បេតុង​ថ្ម​ប្រព័ន្ធ​លូ​ទឹក​ ហើយ​​កៀប​ជាប់​ស្ត្រី​ម្នាក់​ស្លាប់​ភា្ល​ម​ៗ​តែ​ម្ដង រីឯ​អ្នកបើកបរ​ និង​អ្នកដំណើរ​នៅ​ក្នុង​រថយន្ត​ជាង​ពាក់​បណ្ដាល​បាន​រង​របួសធ្ងន់​ និង​ស្រាល​ ។

លោក​ម៉ែ​ន បូ​រី នាយ​ផ្នែក​​ចរាចរ​ណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ដែរ​ថា រថយន្ត​ដឹក​អ្នកដំណើរ​ដែល​ជួប​គ្រោះថ្នាក់​នេះ ត្រូវ​គេ​សង្ស័យ​ភាគច្រើន​គឺ​បង្ក​ឡើង​ដោយ​អ្នកបើកបរ ដែល​ដេក​លក់​ពេល​ខ្លួន​កំពុង​កាន់ចង្កូត​រថយន្ត​ ។ អ្នកបើកបរ​រូប​នេះ​មិន​បាន​គិត​គួរ​អំពី​ជីវិត​អ្នកដំណើរ​ជាង​៤០​នាក់​នៅ​ក្នុង​រថយន្ត​របស់​ខ្លួន​ទេ​ ។ លោក​ថា កម្លាំង​របស់​ការិយាល័យ​ចរាចរ​ណ៍​ខេត្ត និង​កម្លាំង​ជំនាញ​ស្រុក​សង្កែ បាន​ចុះ​អន្តរា​គមន៍​ជួយ​ដឹក​ជញ្ជូន​ជន​រង​គ្រោះ​ទាំង​យប់ ទៅ​កាន់​មន្ទីរពេទ្យ និង​ដឹក​ជន​រង​គ្រោះ​ដែល​ស្លាប់​ទៅ​កាន់​លំនៅ​ឋាន​នៅ​ខេត្តកំពង់ឆ្នាំង រីឯ​រថយន្ត​បង្ក​នោះ​ក៏​ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​យក​មក​កាន់​ការិយាល័យ​ចរាចរ​ណ៍​ខេត្ត ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ដែរ​ ៕