ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​វៀតណាមបុកជាមួយ​យី​ឌុ​ប​ដឹក​ដំឡូង​ខ្មែរ ស្លា.ប់​ម្នាក់របួសធ្ងន់​ស្រាល​១១​នាក់ ​

9 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ បុរស​ជា​ព្រូ​រថយន្តក្រុង​វៀតណាម​ម្នាក់​បាន​ស្លា.ប់​ដោយ​ដាច់​ដៃ​ខាងស្តាំម្ខាង និង​អ្នកបើកបរ​រថយន្ត​ក៏​ត្រូវ​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុ​ការ​ណ៏​នៃ​គ្រោះថ្នាក់​ចរាចរ​ណ៏ ដែល​បង្ក​ឡើងដោយ​

ខេត្តក្រចេះ​ ៖ បុរស​ជា​ព្រូ​រថយន្តក្រុង​វៀតណាម​ម្នាក់​បាន​ស្លាប់​ដោយ​ដាច់​ដៃ​ខាងស្តាំម្ខាង និង​អ្នកបើកបរ​រថយន្ត​ក៏​ត្រូវ​រង​របួសធ្ងន់ នៅ​ក្នុង​ហេតុ​ការ​ណ៏​នៃ​គ្រោះថ្នាក់​ចរាចរ​ណ៏ ដែល​បង្ក​ឡើងដោយ​រថយន្តក្រុង​របស់​វៀតណាមបុក​ជាមួយ ​និង​រថយន្ត​យី​ឌុ​ប​ដឹក​ដំឡូង នៅលើ​កំណាត់​ផ្លូវជាតិ​មួយ ក្បែរ​នឹង​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល​ ។

នគរបាល​ចរាចរ​ណ៏​ស្រុក​ស្នួលបាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ បាន​កើតឡើង​វេលា​ម៉ោង​៨​ព្រឹក ​ថ្ងៃ​ទី​១៩ ខែមីនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេ​ខ​៧៤ ក្នុង​ឃុំ​២​ធ្នូ ស្រុកស្នួល ក្បែរ​នឹង​ព្រំដែន​អន្តរជាតិ​ត្រ​កម្ពុជា​-​វៀតណាម ពាំង​ស្រែ​ ។ យ៉ាងណា​ក៏​ដោយ​ក្រោយ​ពី​បង្ក អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​ដឹក​ដំឡូង​មី បានរត់គេច​ខ្លួន​បាត់ ចំណែក​ឯក​រថយន្តក្រុង ដែល​មាន​អ្នក​ជិះ​សុ​ទ្ឋ​តែ​ជនជាតិ​វៀតណាម មានចំនួន​ជាង​២០​នាក់ ក្នុង​នោះ​បាន​បង្ក​ឲ្យ​បុរស​ជា​ព្រូ​រថយន្ត​ម្នាក់​បាន​ស្លាប់​ដាច់​ដៃ​ម្ខាង កៀប​ជាប់​នឹង​ទ្វា​ររថយន្ត​ ​ហើយអ្នក​ជិះ​ចំនួន​១១​នាក់ទៀត របួសធ្ងន់​ ស្រាល​ ។

លោក​វរ​សេ​និ​យ៏​ត្រី កែ វិ​ណូ អធិការរង​ទទួល​បន្ទុក​ចរាចរ​ណ៏​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា បន្ទាប់​ពី​ពិនិត្យ​ និង​វាស់វែង​ នៅ​កន្លែង​កើតហេតុ​ នគរបាល​ជំនាញ​បាន​ធ្វើការ​សន្និដ្ឋាន និងវាយតម្លៃ​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់នោះគឺ ​បណ្តាល​មក​ពី​រថយន្ត​យី​ឌុ​ប​ដឹក​ដំឡូងមី​របស់​ខ្មែរ ​បាន​បើក​វ៉ា​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ទៀត បាន​ទៅ​បុក​ជាមួយ​នឹង​រថយន្តក្រុងវៀតណាម ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា ​បើកក្នុង​ល្បឿន​លឿន​ដូច​គ្នា ​ចំ​ពីមុខ​ ពេញទំហឹង​បណ្តាលឲ្យ​បុក​រួញ​ជាប់​គ្នា ​។ ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ ​កម្លាំង​នគរបាល​ស្រុក​ ដឹកនាំ​ដោយ​លោក​គង់ គឹ​ម​នី អភិបាលស្រុក​ស្នួល បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ ដើម្បី​ចាត់ចែង​សង្គ្រោះ​អ្នក​រង​របួស​ ។

នគរបាល​ចរាចរ​ណ៏​បាន​ឲ្យ​ដឹង​ថា ក្នុង​រថយន្តក្រុង​វៀតណាមមាន​អ្នក​ធ្វើ​ដំណើរចំនួន​ជាង​២០​នាក់ ​សុ​ទ្ឋ​សឹង​ជនជាតិ​វៀតណាម ​ក្នុង​ទិស​ដៅ​ ពី​ស្រុក​ឡុ​ក​និ​ញ ប្រទេសវៀតណាម ទៅ​ខេត្ត​មណ្ឌល​គី​រី ក្នុង​នោះ​បង្ក​ឲ្យ​ព្រូ​រថយន្ត​ជនជាតិ​វៀតណាម អាយុ​៣៣​ឆ្នាំ ម្នាក់​បាន​ស្លាប់ និង​តៃកុង​របួសធ្ងន់​ហើយ​ក៏​ត្រូវ​ចាត់​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប្រទេស​វៀតណាម ​។

លោក​អធិការរង​បាន​បញ្ជាក់​ថា​ រថយន្ត​ទាំង​ពីរ​គ្រឿង គឺ​ត្រូវ​បាន​នាំ​យក​មក​រក្សារ​ទុកបណ្តោះអាសន្ន ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ការ​ដោះស្រាយ​បន្ត​ ៕