បើកម៉ូតូលឿនកៀរគ្នាដួលខ្ទាតចូលក្រោមកង់រថយន្តកិនស្លា.ប់
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវបានរថយន្តកង់១០កិនស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូកៀរគ្នាជាមួយម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យដួលខ្ទាតចូល
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវបានរថយន្តកង់១០កិនស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូកៀរគ្នាជាមួយម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យដួលខ្ទាតចូល
ខេត្តបន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវបានរថយន្តកង់១០កិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈបើកម៉ូតូកៀរគ្នាជាមួយម៉ូតូ១គ្រឿងទៀតបណ្តាលឲ្យដួលខ្ទាតចូលក្រោមរថយន្ត ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១១ មីនា ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៦ នៅចំកណ្តាលភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ត្រីភ្លឹង វិចិត្រ នាយផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះដោយឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ឆែម មៀន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាធុនC125 ពណ៌ខ្មៅគ្មានស្លាកលេខ ក្នុងទិសដៅពីទិសកើតទៅលិច បានកៀរជាមួយម៉ូតូ១គ្រឿងទៀត (បើករត់គេចខ្លួនបាត់) បណ្តាលម៉ូតូដួល ហើយមនុស្សខ្ទាតខ្លួនឯងចូលក្រោមរថយន្ត ត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
រថយន្តម៉ាកមីតស៊ុយប៊ីស៊ីកង់១០ ដឹកដី ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 3A.0277 បើកបញ្ច្រាសទិសគ្នា អ្នកបើកបររត់គេចខ្លួនបាត់ ត្រូវបានគេស្គាល់ឈ្មោះ អ៊ុយ ភា ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិភ្នំលៀប ឃុំភ្នលៀប ស្រុកព្រះនេត្រព្រះ ។
លោកនាយផ្នែករូបនេះបានបញ្ជាក់ថា គ្រោះថ្នាក់នេះបណ្តាលមកពីជនរងគ្រោះបើកម៉ូតូលឿនហើយទៅកៀរម៉ូតូ១គ្រឿងទៀតបើកស្របទិសគ្នា បណ្តាលឲ្យដួលខ្លួនឯងខ្ទាតចូលក្រោមរថយន្តដែលកំពុងបើកបរមកពីទិសផ្ទុយគ្នា ៕
ចែករំលែកព័តមាននេះ