ស្រវឹងស្រាបើករថយន្តបុកបាក់ដើមក្ងោក និងវៀចបង្គោលភ្លើងបំភ្លឺផ្លូវ
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX330 បើកបរដោយបុរសម្នាក់វ័យប្រមាណ៤០ឆ្នាំក្នុងស្ថានភាពស្រវឹងបើកលឿនពេកបួងចង្កូតជ្រុលទៅបុកបាក់ដើមក្ងោកអស់មួយដើម
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX330 បើកបរដោយបុរសម្នាក់វ័យប្រមាណ៤០ឆ្នាំក្នុងស្ថានភាពស្រវឹងបើកលឿនពេកបួងចង្កូតជ្រុលទៅបុកបាក់ដើមក្ងោកអស់មួយដើម
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX330 បើកបរដោយបុរសម្នាក់វ័យប្រមាណ៤០ឆ្នាំក្នុងស្ថានភាពស្រវឹងបើកលឿនពេកបួងចង្កូតជ្រុលទៅបុកបាក់ដើមក្ងោកអស់មួយដើមហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវវៀចអស់មួយដើមទៀត រួចក្រឡាប់បណ្តាលឱ្យអ្នកបើកបររថយន្តរងរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ កុម្ភៈ តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្បែរស្តុបវត្តនាគវ័ន សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តឡិចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V 0757 បើកបរដោយបុរសម្នាក់វ័យ៤០ឆ្នាំ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមផ្លូវលេខ២២១ ពីត្បូងទៅជើងបត់ឆ្វេងឆ្ពោះទៅមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿនពេកជ្រុលចង្កូតឡើងលើខឿនចិញ្ចើមផ្លូវទៅបុកបាក់ដើមក្ងោកអស់មួយជិតដល់គល់ហើយរថយន្តមិនទាន់អស់ល្បឿនទេបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវទ្រេតអស់មួយដើមទៀត ធ្វើឲ្យរថយន្តក្រឡាប់ ចំណែកអ្នកបើកបររងរបួសស្រាល ។
ក្រោយពេលកើតហេតុអ្នកបើកបរបានទូរស័ព្ទហៅមិត្តភក្កិមកដឹកចេញទៅបាត់ ហើយមិត្តភក្កិដែលមកឌុបនោះត្រូវបានអ្នកនៅកន្លែងកើតហេតុស្គាល់ថា ជាថៅកែក្លិប និងខារ៉ាអូខេ C2 ចំណែករថយន្តបង្កត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយសំណងថ្លៃបាក់ដើមក្ងោកនិងវៀចបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ៕
ចែករំលែកព័តមាននេះ