ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សែន​ចិន​ស្រវឹង​ធ្លាក់​ភ្នែក បើក​ម៉ូតូ​រេ​ពេញ​ផ្លូវ​ជល់​រថយន្ត អ្នក​ស្រវឹង​គួរ​ណាស់​ត្រូវ​ប៉ូលិស​យក​ទៅ​ឃុំ​ទុក​និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​រេ​ចង្កូត​ពេញ​ផ្លូវ​ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព បាន​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​របួស​រួច​ទាមទារ​សំណង​ចំនួន​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​រេ​ចង្កូត​ពេញ​ផ្លូវ​ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព បាន​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង បណ្តាល​ឱ្យ​រង​របួស​រួច​ទាមទារ​សំណង​ចំនួន​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវជាតិ​៦A ចន្លោះ​ស្ពាន​លេខ​១៣-១៤​ស្ថិត​ក្នុងភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ឈ្មោះ ពេញ ផល្លា អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​C90 ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខ​ភ្នំពេញ 1A-6403 ក្នុង​សភាព​ស្រវឹងស្រា​ជោកជាំ​ថ្ងៃ​សែន​ចិន និង​មិន​មាន​ពាក់មួក​សុវត្ថិភាព​ទេ បាន​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​ក្នុង​ល្បឿន​លឿន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត រួច​រេ​ចង្កូត​ទៅ​ជល់​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក Tacoma ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​2Q-2644  បើកបរ​ដោយ ឈ្មោះ វន ច័ន្ទ​ដា​រ៉ា​វី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​ទៅ​លើ​ផ្លូវ​រង​របួសស្រាល​ក្រោក​អង្គុយ​ខ្លួនឯង ។

សាក្សី​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​អ្នក​បើក​ម៉ូតូ​បាន​ក្រោក​ឡើង​អង្គុយ​ធម្មតា អត់​មាន​ប្រកាច់​ទេ ធុំក្លិន​ស្អុយ​ស្រា​ង៉ោង ។ ចំណែក​ខាង​រថយន្ត​បាន​ព្យាយាម​សម្របសម្រួល​ដើម្បី​បញ្ចប់រឿង​ដែរ ប៉ុន្តែ​ខាង​ម៉ូតូ​មិន​បាន​ដោះស្រាយ​នោះ​ទេ ដោយ​បាន​និយាយ​ថា រវល់​មើល​អ្នក​របួស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ព្រោះ​ជន​រង​គ្រោះ​រង​របួស​បាក់ជើង និង​ដេរ​ក្បាល​៦​ថ្នេរ ។ ចំណែក​ខាង​រថយន្ត​ព្យាយាម​ទៅ​មើល​អ្នក​របួស​ដល់​ពេទ្យ​កាល់​ម៉ែ​ត ប៉ុន្តែ​មិន​បាន​ជួប​ទេ ដោយ​ខាង​ម៉ូតូ​ប្រាប់​ថា បាន​ទៅ​សម្រាក​ព្យាបាល​នៅ​គ្លីនិក​មួយ​កន្លែង​នៅ​ទួល​គោក ។ ទោះបីជា​ភាគី​រថយន្ត​ចង់​ជួប​ក្រុម​គ្រួសារ ក៏​ដូច​ជា​អ្នកជំងឺ​យ៉ាងណា​ក៏​ដោយ ក៏​ក្រុម​គ្រួសារ​មិន​ព្រមឱ្យ​ជួប​ដែរ ដែល​តាម​ដំណឹង​ថា ទុក​ដើម្បី​ទាមទារ​ឱ្យ​បាន​ច្រើន ។

លុះដល់​ថ្ងៃ​ទី​២០ កុម្ភៈ ទើបបាន​ជួប​អ្នក​របួស​នៅផ្ទះ នៅ​តែ​ស្អុយ​ស្រា​មិន​ទាន់​បាត់ ហើយ​ក៏​បាន​ធ្វើការ​សម្របសម្រួល​គ្នា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ។ នៅ​ក្នុង​ការ​សម្របសម្រួល​គ្នា​នេះ ខាង​ភាគី​ម៉ូតូ​បាន​ទាមទារ​សំណង​៤​ពាន់​ដុល្លារ​អា​មេ​រិ​ក ពី​ភាគី​រថយន្ត ប៉ុន្តែ​ខាង​រថយន្ត​មិន​មាន​លទ្ធភាព​នោះ​ទេ គឺ​អាច​ជួយ​បាន​ត្រឹម​៣​រយ​ដុល្លារ​តែ​ប៉ុណ្ណោះ ដែល​នេះ​ជា​មនោសញ្ចេតនា​ដោយ​ភាគី​រថយន្ត​មិន​បាន​ខុស​នោះ​ទេ គឺ​ខាង​ម៉ូតូ​ទៅ​វិញ​ទេ ដែល​ស្រវឹងស្រា​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​មក​ប៉ះ​រថយន្ត ដែល​អ្នក​ឃើញ​ហេតុការណ៍​និយាយ​ថា មនុស្ស​ស្រវឹង​នេះ​ចង់​ជល់​ជាមួយ​រថយន្ត​ដើម្បី​ទារ​លុយ​ផង​ក៏​មិនដឹង ។ ព្រោះ​ផ្លូវ​ធំ​ទូលាយ​ម៉េច​ក៏​មិន​ជិះ​ស្រាប់តែ​ជិះ​មក​ជល់​រថយន្ត​បែប​នេះ​ទៅ​វិញ ?
បើ​តាម​សម្តី​របស់​លោក ឯក លន់ អធិការរង​ទទួល​ផែន​ចរាចរណ៍​បាន​ប្រាប់​អ្នក​យក​ព័​ត៌ កោះសន្តិភាព​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៩ កុម្ភៈ ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ខាង​ភាគី​ម៉ូតូ​ជា​អ្នក​ខុស ហើយ​បើកបរ​ដោយ​មាន​ជាតិ​ស្រវឹង​ជោកជាំ​បាត់​ម្ចាស់​ការ សម​ណាស់​សងការ​ខូចខាត​រថយន្ត​គេ​វិញ​ផង ។

មន្ត្រី​ប៉ូលិស​បាន​ខ្សឹប​ប្រាប់​ថា ឈ្មោះ​ពេញ ផល្លា អ្នក​បើក​ម៉ូតូ គឺជា​ប្អូនប្រុស​របស់​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រកា​កោង ហើយ​គេ​ព្យាយាម​គេចខ្លួន​មិន​ចង់ឱ្យ​ខាង​ភាគី​រថយន្ត​ជួប​ទេ អាង​ខ្លួន​ជា​ខ្សែ​ប៉ូលិស ទើប​គេ​ហ៊ាន​ធ្វើ​បែប​នេះ បើ​មិន​បាន​សំណង​ដូច​ការ​ទាមទា​របស់​គេ​ទេ​នោះ ទោះបីជា​ឡើង​ទៅ​ដល់​ណា ក៏​គេ​មិន​ខ្លាច​ដែរ ព្រោះ​គេ​មាន​ខ្នងបង្អែក​ជា​ប៉ូលិស ។
បើ​តាម​ការ​ពិនិត្យ​មើល​តាម​ហ្វីល​ថត បាន​បង្ហាញ​ថា ជើង​របស់ ពេញ ផល្លា បាន​បាក់ឆ្អឹង​តូច​មួយ ជើង​ខាងឆ្វេង និង​ក្បាល​ខាងក្រោយ​ដេរ​៦​ថ្នេរ ដែល​អាច​លាប​ប្រេងកូឡា​ក៏​បាន​ដែរ ។

ក្នុង​ការ​ទាមទារ​សំណង​នោះ បាន​ពិនិត្យ​ឃើញ​ថា ពួក​គេ​បាន​ធ្វើ​វិក្កយបត្រ​ពេទ្យ​៣​សន្លឹក​សង្ស័យ​ក្លែងក្លាយ ព្រោះ​នៅ​លើ​វិក្កយបត្រ​ពេទ្យ​នោះ គ្មាន​អាសយដ្ឋាន ឬ​លេខ​ទូរស័ព្ទ​សម្រាប់​ទាក់ទង​ឡើយ ។ ក្នុង​នោះ វិក្កយបត្រ​១​សន្លឹក ថ្លៃ​ព្យាបាល​អស់​ប្រមាណ​ជាង​៨០​ដុល្លារ បែរជា​ថែម​រហូត​ជាង​៣០០​ដុល្លារ ។ ការ​ក្លែងបន្លំ​នេះ ប៉ូលិស​និយាយ​ថា ត្រូវ​មានទោស​មួយ​ជាន់ទៀត ។ នេះ​ជា​ល្បិច​មនុស្ស​ខូច ៕