ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុង​ដា​ឌ្រីម​បុក​ស្ត្រី​ម្នាក់​ដើរ​ឆ្លង​ថ្នល់​របួស​ធ្ងន់​ទាំង​២នាក់​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ត្រី​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​ម៉ូតូ​បុកបណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​អ្នក​បើក​ម៉ូតូ​ និង​អ្នក​ដើរ ត្រូវ​បាន​កម្លាំង​នគរបាល​ដឹក​យក​ទៅសង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​ ។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ត្រី​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​ម៉ូតូ​បុកបណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​អ្នក​បើក​ម៉ូតូ​ និង​អ្នក​ដើរ ត្រូវ​បាន​កម្លាំង​នគរបាល​ដឹក​យក​ទៅសង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​សិរី​សោភ័ណ​ ។​ ហេតុ​ការ​ណ៍​នេះបាន​កើតឡើងកាល​ពី​វេលា​ម៉ោង​៦​ និង​៥០​នាទី​ព្រឹក​ ថ្ងៃ​ទី​២២​ កុម្ភៈ​ ​២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A មុខ​ផ្សារ​ពង្រ ស្ថិត​ក្នុង​ភូម​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ​។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ក្រុង​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះមិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះទេ ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​ក៏​មិន​ទាន់​ស្គាល់​ដែរ ព្រោះ​ទាំង​អ្នកបើកបរ​ម៉ូតូ​ និង​អ្នក​ដើរ​រង​របួសធ្ងន់​ទាំង​២​នាក់។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ តាម​សាក្សី​នៅ​កន្លែង​កើតហេតុប្រាប់​ថា ដំបូង​គេ​ឃើញ​ស្ត្រី​រង​គ្រោះ​​ដើរ​ឆ្លងថ្នល់​ទិស​ដៅ​ពី​កើត​ទៅ​លិច ស្រប​ពេល​នោះមាន​រថយន្ត​បើក​កាត់មុខ​ក៏​អាក់ដំណើរ ​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1G.1355 បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ចំ​ពីក្រោយបណ្តាល​ឲ្យ​រង​របួស​ទាំង​២​នាក់​តែ​ម្តង៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
    ​​