ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទាក់​ដៃ​ចង្កូត​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​ដួល រថយន្ត​មក​ដល់​កិន​ស្លា.ប់ប្រពន្ធ ប្តី​របួស​ធ្ងន់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ម៉ាក​ឡិច​ស៊ី​RX300 កិនបែក​ក្បាល​ស្លា.ប់​ទាំង​ពាក់​មួក​សុវត្ថិ​ភាព​ និងបុរស​ជា​ប្តី​​របួស​ធ្ងន់ ខណៈពេល​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញ​ពី​ធ្វើ​ការ​ត្រឡប់​ទៅ​ផ្ទះ​។

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ម្នាក់​ត្រូវ​រថយន្ត​ម៉ាក​ឡិច​ស៊ី​RX300 កិនបែក​ក្បាល​ស្លាប់​​ និងបុរស​ជា​ប្តី​​របួស​ធ្ងន់ ខណៈពេល​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញ​ពី​ធ្វើ​ការ​ត្រឡប់​ទៅ​ផ្ទះ​។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៦ កុម្ភៈ នៅ​ចំណុច​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​មុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ សង្កាត់​ទឹក​ល្អក់​៣ ខណ្ឌ​ទួល​គោក​ ។

ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​យ៉ាន រិទ្ធី អាយុ​ប្រហែល​៣០ឆ្នាំ និង​ប្តី​ឈ្មោះ​​ម៉ៅ វុទ្ធី អាយុ​៥៣​ឆ្នាំ​ ជា​សន្តិ​សុខ​ឯក​ជន មាន​ទី​លំនៅ​​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​២នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញ​ពី​កន្លែង​ធ្វើ​ការ​នៅ​ម្តុំ​ស្តុប​ទេព​ផន​តាម​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ ខណៈ​ពេល​មក​ដល់​មុខ​សាក​ល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ទាក់​ដៃ​ចង្កូត​គ្នា​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​បណ្តាល​ឱ្យ​ដួល​ ចៃ​ដន្យ​រថយន្ត​ឡិច​ស៊ីស​RX300 ពណ៌​ទឹក​ប្រាក់​កំពុង​ធ្វើ​ដំណើរ​ចុះ​ពី​លើ​ស្ពាន​អាកាស​ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​មក​ដល់​ចាប់ហ្វ្រាំងមិន​ទាន់​កិន​ចំ​ក្បាលស្លាប់​​​​តែ​ម្តង ចំណែក​បុរស​ជាប្តី​​​រង​របួស​ធ្ងន់ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​។

ក្រោយ​ពី​កិន​មនុស្ស​​ស្លាប់ហើយ រថយន្ត​ឡិច​ស៊ីស​មិន​បាន​ឈប់​ទេ គឺ​បាន​បន្ថែម​ល្បឿន​រត់​គេច​ខ្លួន​បាត់​ស្រ​មោល​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព