ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ព្រៃ​ឆេះ​បំផ្លាញ​វាល​ស្មៅ និងព្រៃ​ឧទ្យាន​ជាតិ​អង្គរ​អស់​ជិត​១០ហិកតា​

9 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ​មន្ត្រី​អាជ្ញាធរ​បាន​អះអាង​ថា​ ភ្លើងព្រៃ​បានឆេះ​​យ៉ាង​សន្ធោរ​សន្ធៅ​ទៅ​លើ​តំបន់ទ្រនាប់នៃ​​​ឧទ្យាន​អង្គរ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បណ្តាល​ឲ្យ​វាលស្មៅ​រួម​ទាំង​ឈើ​ព្រៃតូច​ៗ

ខេត្តសៀមរាប​ ៖ ​មន្ត្រី​អាជ្ញាធរ​បាន​អះអាង​ថា​ ភ្លើងព្រៃ​បានឆេះ​​យ៉ាង​សន្ធោរ​សន្ធៅ​ទៅ​លើ​តំបន់ទ្រនាប់នៃ​​​ឧទ្យាន​អង្គរ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា បណ្តាល​ឲ្យ​វាលស្មៅ​រួម​ទាំង​ឈើ​ព្រៃតូច​ៗ ដែល​កំពុង​ហួតហែង​ដោយសារ​កំ​ដៅ​ថ្ងៃ​នា​រដូវប្រាំងប្រមាណ​ជិត​១០​ហិ​កតាត្រូវ​បាន​បំផ្លាញ​ ក៏​ប៉ុន្តែ​ពុំ​មាន​សេចក្តី​រាយ​ការ​ណ៍​អំពី​ចំនួន​ខ្នង​ផ្ទះ ឬ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​បំផ្លាញ​នោះ​ទេ​។

អភិបាលក្រុង​សៀមរាប​លោក​សូរ ប្លា​តុង ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​អន្តរា​គម​ន៍ក្នុង​ហេតុ​ការ​ណ៍នោះ​បាន​និយាយ​ថា​ ​ភ្លើង​បាន​ចាប់ផ្តើម​ឆេះ​តាំងពី​វេលា​ម៉ោង​ប្រមាណ​ជាង១០ព្រឹករហូត​ដល់​ម៉ោង​១២ថ្ងៃត្រង់ ថ្ងៃ​ទី​១៣ កុម្ភៈ ​​២០១៥ នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​អ​រក្ស​ស្វាយ សង្កាត់​នគរធំ ក្រុង​សៀមរាប ។

យ៉ាងនេះ​ក្តី​លោក​មិន​បាន​បញ្ជា​ក់អំ​ពី​មូលហេតុ​នៃ​ការ​ឆេះ​នោះ​ទេ គ្រាន់តែ​អះអាង​ថា​​ ​តំបន់​ដែល​រង​នូវ​ការ​ឆេះ​នោះ​មាន​ទំហំប្រមាណ​១០ហិ​កតា ជា​តំបន់​មានផ្ទះ​ប្រជាពលរដ្ឋ​សង់​នៅ​ឃ្លាត​ពី​គ្នា​មួយ​ៗ​ និង​សំបូរ​ដោយ​វាលស្មៅ​ចំរុះ​ដោយ​កូន​ឈើ​ព្រៃតូច​ៗ ងាយ​នឹង​ឆាបឆេះ​បំផុត​។

តាម​សេចក្តី​រាយ​ការ​ណ៍​ពី​កន្លែង​កើតហេតុ​បាន​បញ្ជា​ក់ថា ​នៅ​គ្រា​កើតហេតុ​នោះ​គេ​បានឃើញ​រថយន្ត​ទឹកជា​ច្រើន​គ្រឿងរបស់​អង្គភាព​រដ្ឋ ដូច​ជា​កងរាជអាវុធហត្ថ​​ ​នគរបាល និង​អង្គភាព​អាជ្ញាធរ​អប្សរា​ផង​ដែរ​ត្រូវ​បាន គេ​បញ្ជូន​មក​កាន់​កន្លែង​កើតហេតុ ក្រោម​ការ​បញ្ជា​ផ្ទាល់​របស់​លោក​នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប តែ​រថយន្ត​ទឹក​ទាំងនោះ​មិន​បាន​បញ្ចេញ​ទឹក​សូ​ម្បី​តែ​មួយ​ដំណក់​នោះ​ទេ ដោយសារ​តំបន់​ព្រៃ​ដែល​រង​នូវ​ការ​ឆេះ​នោះ​មិន​មាន​ផ្លូវ​សម្រាប់​ឲ្យ​រថ​យន្ត​ទឹក​ចូល​។

លោក​សូរ ប្លា​តុង បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​«​ការ​យកជ័យ​ជំនះ​ទាំងស្រុង​ទៅ​លើ​ភ្លើងព្រៃ​នោះ គឺ​ពឹង​ទាំងស្រុង​ទៅ​លើ​កម្លាំង​សាមគ្គី​រវាង​ពលរដ្ឋ ព្រះ​ស​ង្ឈ​ និង​កម្មករ​សាលាក្រុង តាម​រយៈ​ការវាយ​ពន្លត់​ដោយ​មែកឈើ​ផ្ទាល់​»​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព